បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាអាជ្ញាធរទទួលបន្ទុកកិច្ចការងារ ចំណីអាហារនិងថ្នាំពេទ្យរបស់ប្រទេសឥណ្ឌូនេស៊ីឬ BPOM បានប្រកាសក្នុងការដាក់ឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ប្រទេសចិន Sinopharm ។ ប្រធាន BPOM លោក Penny Lukito ដែលជាអ្នកធ្វើសេចក្តីប្រកាសនេះបានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីលបានសម្រេចចិត្តក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ នៅក្រោយពេលដែលខ្លួនបានទទួលដំណឹងថាការធ្វើតេស្តលើកទី៣ សហភាពអារ៉ាប់រួមព្រមទាំងបណ្តាប្រទេស មួយចំនួនផ្សេងទៀតផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកប្រទេស ឥណ្ឌូនេស៊ីបានប្រកាស អនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់រួចមកហើយ នូវវ៉ាក់សាំងចំនួន៣ដូចជា ...
បរទេស៖ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម លោក Vu Huy Hoang កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ពីបទរំលោភបំពាន និងការគ្រប់គ្រងមិនត្រឹមត្រូវ បង្កឱ្យខាតបង់ប្រាក់រាប់លានដុល្លារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថា...
ទី១ សហរដ្ឋអាមេរិក អ្នកឆ្លងវីរុស 33,044,068នាក់, ស្លាប់ចំនួន 589,207នាក់, អ្នកជាសះស្បើយ 25,641,574នាក់ទី២. ឥណ្ឌា មានអ្នកឆ្លង 18,762,976នាក់, ស្លាប់ 208,330នាក់ និងជាសះស្បើយ 15,384,418នាក់,ទី៣. ប្រេស៊ីល មានអ្នកឆ្លងវីរុស 14,592,886នាក់, ស្លាប់ 401,417នាក់ និងមានអ្នកជាសះស្បើយ 13,152,118នាក់,ទី៤....
បរទេស៖ ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀតនៅថ្ងៃទី៣០មេសានេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។ យោងតាមសារព័ត៌មាន Laostian Times ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិសម្រាប់ការការពារនិង គ្រប់គ្រងជំងឺកូវីដ-19 បានបញ្ជាក់ពីករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ ករណី...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដ៍ថ្លៃថ្លា បានយកអំណោយផ្ទាល់ខ្លួន ចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន ៥៥ នាក់ ដែលកំពុងតែមានការខ្វះខាត នៅស្បៀងអាហារ ព្រោះកំពុងតែរស់នៅក្នុងតំបន់បិទខ្ទប់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៦១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៦៦នាក់។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤០២ នាក់ ក្នុងនោះព្យាបាលអ្នកជាសះស្បើយសរុប ៥១៥២ នាក់ និងកំពុងសម្រាកកំពុងព្យាបាល ៨១៥០ នាក់...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យក្រសួងការពារជាតិរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឲ្យប្រជា ពលរដ្ឋខ្មែរស្នាក់នៅថៃចូល រួមអនុវត្តតាមវិធានការណែនាំ និងបទប្បញ្ញត្តិដែល អាជ្ញាធរថៃ បានដាក់ចេញចំពោះការគ្រប់គ្រង ជំងឺកូវីដ-១៩ និងការរឹតត្បិត ការរីករាលដាល នៃជំងឺកូវីដ-១៩ រលកថ្មី៕
ភ្នំពេញ៖ ក្រសួងព័ត៌មានបានណែនាំ ពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោយពីមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់នូវវិធានការបិទខ្ទប់។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងព័ត៌មានក៏បានបន្តសុពលភាព លិខិត អនុញ្ញាតធ្វើដំណើរ ជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញ ការងារនៅក្នុងអង្គភាពរបស់ខ្លួន។ យោងតាមសេក្ដីណែនាំរបស់ក្រសួងព័ត៌មាន...