បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ នៅក្នុងទីក្រុង Taze ស្ថិតនៅភាគពាយព្យប្រទេស ហើយបាតុករ យ៉ាងតិចចំនួន១១នាក់ បានស្លាប់បាត់បង់ជីវិត នេះបើតាមការឲ្យដឹង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសភូមា Irrawaddy និង Myanmar Now បាននិយាយប្រាប់ថា...
បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការរិះគន់ សហរដ្ឋអាមេរិក ចំពោះភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្រោយនាវាចម្បំាង អាមេរិកមួយគ្រឿង ធ្វើដំណើរក្បែរកោះ ដែលចិនអះអាង កម្មសិទ្ធិ និងចោទសួរតាមបែប វោហារសាស្ត្រថា តើចិននឹងធ្វើដំណើរ នៅឈូងសមុទ្រម៉ិកស៊ិក ដើម្បីជាការបង្ហាញ នូវភាពខ្លាំងដែរឬទេ។ ថ្លែប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយ មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានអំពាវនាវឱ្យ ទីក្រុងគៀវ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បញ្ឈប់ការត្រៀមលក្ខណៈយោធា និងសកម្មភាពផ្សេងទៀត ដែលអាចបង្កើនភាពតានតឹងនៅតំបន់ភាគខាងកើតអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងគាំទ្រការដោះស្រាយជម្លោះនៅក្នុងតំបន់ ដុនបាស ទាំងស្រុងដោយមធ្យោបាយសន្តិភាព។ លោកស្រីបានលើកឡើងថា ប្រទេសរុស្ស៊ី បានកត់សម្គាល់ពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលកំពុងព្យាយាមចោទប្រកាន់ប្រទេសរុស្ស៊ី...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកទឹកចិត្ត ដល់អាស៊ាន និងចក្រភពអង់គ្លេស ឲ្យរិះរកលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបង្កេីតពាក្យស្លោក «ចូលឆ្នាំនៅផ្ទះ » ឬហៅថា New Year at Home ជាមួយនិងការអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង អាចឱ្យបុគ្គលវាយបកទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គរបស់ខ្លួន ចៀសផុតពីការចម្លង...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា គេហទំព័រព័ត៌មាន Al-Ahram ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា តុលាការកំពូលអេហ្ស៊ីប បានកាត់ទោសមនុស្សចំនួន០៩នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដោះលែងមនុស្សចំនួន៤១នាក់ផ្សេងទៀតកាលពីថ្ងៃពុធ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅខេត្ត Sohag របស់ប្រទេសអេហ្ស៊ីប កាលពីឆ្នាំ២០១៥ ។ តុលាការនៃការកាត់ក្តី ដែលសេចក្តីសម្រេចចុងក្រោយ និងមិនអាចយកជាការបាន ក៏បានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ ចំនួន០៣នាក់...
តូក្យូ៖ ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមសេដ្ឋកិច្ចធំៗ ទាំង ២០ ហៅកាត់ថា G-20 បានស្តារការសន្យាដើម្បី“ ប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម” នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញ បន្ទាប់ ពីការប្រជុំនិម្មិតរបស់ពួកគេ កាលពីថ្ងៃពុធ ដែលជាឯកសារយោងមួយ ដែលបានបាត់ខ្លួនក្រោម រដ្ឋបាលរបស់អតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់...
ភ្នំពេញ៖បន្ទាប់ពីមានមតិមហាជនលើកឡើង ជុំវិញការស្ថាបនាស្ពានព្រះមុន្នីវង្សចាស់ ដែលបង្កជាការកកស្ទះចរាចរ នៅចំណុចស្ពានអាកាសក្បាលថ្នល់ នៅរាត្រីថ្ងៃទី៨ ខែមេសាឆ្នាំ២០២១នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឆ្លើយតប ដោយបានបញ្ជាក់ថា បើទោះបីជាការដ្ឋាន ត្រូវធ្វើតែពេលយប់ហើយផ្អាកការស្ថាបនាពេលថ្ងៃ ក៏នៅតែមិនអាចបើកស្ពាន ឲ្យមានចរាចរណ៍លើការដ្ឋានបានដែរ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការបកស្រាយភ្លាមៗក្រោយផ្ទុះការរិះគន់ ពីសំណាក់មហាជន និងបានទទួលស្តាប់ ការលើកឡើងជាយោល់ទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា តាមលក្ខខ័ណ្ណបច្ចេកទេស...
ភ្នំពេញ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរោងចក្រ “ឌីន ហាន” ប្រមាណ៥០នាក់ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យកម្មករកម្មការិនី និងក្រុមគ្រួសារទាំងអស់ រួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ និងត្រូវអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ៖ លោក បាន លឹម អគ្គនាយករងជាតំណាង លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង លោក...