ព័ត៌មានជាតិ

ARDB ចុះ MOU ស្តីពី​ ការពង្រីកកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោង ជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច

ភ្នំពេញ៖ លោក បាន លឹម អគ្គនាយករងជាតំណាង លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​ជាមួយ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង លោក សំរិទ្ធិ សាកូរា តំណាងការិយាល័យគម្រោង (PMO) នៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច បានចុះអនុស្សរណៈ​​ ស្តីពីការពង្រីក កិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

ការចុះអនុសារណៈ​ ​ស្តីពីការពង្រីក​ កិច្ចសហប្រតិបត្តិការ​ លើការអនុវត្តគម្រោង ជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS) នេះ ធ្វើឡើងតាមរយៈកម្មវិធីប្រព័ន្ធ Zoom (Video Conference) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារ​ សម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដោយផ្តោតលើ ផលិតផលកសិកម្ម ចំនួន៥ប្រភេទ រួមមាន៖ ១ បន្លែ, ២ មាន់ស្រែ, ៣ ស្រូវ ដែលមានគុណភាពខ្ពស់, ៤ ដំឡូងមី និង ៥ សូត្រឆៅ ដោយអនុវត្ត ក្នុងខេត្តចំនួន១៨ រួមមាន៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបៃលិន។

គម្រោងនេះ មានគោលដៅជំរុញ​ កំណើនប្រកបដោយបរិយាប័ន្ន លើទីផ្សារ និងគាំទ្រ ដល់ការផលិត ជាលក្ខណៈខ្សែសង្វាក់ផលិតកម្ម ព្រមទាំងការអភិវឌ្ឍ​ ចង្កោមផលិតផលនីមួយៗ តាមមូលដ្ឋាន ដល់ក្រុមកសិករខ្នាតតូច ។
អនុស្សរណៈនេះ មានគោលបំណង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) តាមរយៈការផ្តល់ឥណទាន បន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្ត ការផ្តល់ឥណទាន ដល់អ្នកទទួលផល ក្នុងតំបន់គោលដៅ គម្រោងឱ្យកាន់ប្រសើរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×