ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអូសបន្លាយមកដល់នឹងពេលនេះ មិនមែនជាឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជានោះទេ។ លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន...
ក្រុងហូជីមិញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្តើមជើងហោះហើរ អន្តរជាតិធម្មតាឡើងវិញ ដោយតភ្ជាប់ជើងហោះហើរ សំខាន់ៗ ពីប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក តូក្យូ សេអ៊ូល និងតៃប៉ិ ។ល។ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ មកម្លេះ។ ជាពិសេសនោះ...
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក រាជធានី នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះមកយកអ្នកជំងឺ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅម៉ោង១៤និង៤៧នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ អ្នកជំងឺទាំងនោះមានឈ្មោះ ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការខិតខំប្រឹងប្រែងដឹកនាំពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៦ ខែមេសា ស្របពេលដែលសេតវិមានបានឲ្យដឹងកាលពីខែមុនថា លោក បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូបឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុជាក់ស្តែង ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង...
បន្ទាប់ពីទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធ គម្រោងទី៣របស់ខ្លួន ជាផ្លូវការនៅពេលដ៏ឆាប់ៗ ខាងមុខនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។ គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើត...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។ យោងតាមរបាយការណ៍របស់អ្នកការទូតទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ...
ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការហិរញ្ញវត្ថុ បានស្នើនាយកការិយាល័យ ហិរញ្ញវត្ថុ គ្រប់ស្ថាប័នជំនាញ ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាន ឲ្យប្រើប្រាស់ប៊ិចផ្ទាល់ខ្លួន ក្នុងការចុះហត្ថលេខា ពេលបើកប្រាក់បៀវត្ស ឲ្យនាទាហាន ដោយពុំអនុញ្ញាត ឲ្យប្រើប៊ិចរួមគ្នាទេ ជៀសវាងការ ចម្លងជំងឺកូវីដ១៩ ៕
ភ្នំពេញ ៖ នេះជាសំណួរ របស់លោក សយ សុភាព ដែលជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ លើកឡើងបែបឆ្ងល់ ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោក សយ សុភាព បានរៀបរាប់ពីដំណើរការ របស់ភាគីខ្មែរក្រហមថា ពេលបោះឆ្នោត ២០-២៣ ឧសភា ១៩៩៣...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា ទិន្នន័យបង្ហាញដោយក្រុមអាជ្ញាធរសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩ដែលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៤៧០នាក់ តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ សរុបនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២៩.៣៥៦នាក់ ។ ក្នុងចំណោមពួកគេទាំងនោះ មាន៥.៣៤១ករណីតម្រូវឲ្យសម្រាកថែទាំសុខភាព ដែលចំនួននេះកើនឡើង៦៨នាក់ បើធៀបនឹងមួយថ្ងៃមុន ។ បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងចំនួន៦៦.៧៩៤នាក់ ដែលនាំឲ្យចំនយនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៨២២.៤៧០នាក់...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា នៅថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំសហជីព តាមបណ្តាមូលដ្ឋាន និងកម្មករនិយោជិត ទាំងអស់ ចូលរួមចាក់ វ៉ាក់សាំង និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩...