ក្រុមឧទ្ទាមធំ ៗ ចំនួន ១០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ បានចេញមកគាំទ្រនៅពីក្រោយចលនាប្រឆាំងនឹងរដ្ឋប្រហាររបស់ប្រទេសនេះ ដែលនេះបានបង្កការភ័យខ្លាចថា ជម្លោះកាន់តែទូលំទូលាយអាចផ្ទុះឡើង នៅក្នុងប្រទេសដែលញាំញីដោយការប្រយុទ្ធគ្នា រវាងយោធានិងកងទ័ពជនជាតិភាគតិច។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រីឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានណែនាំដល់ក្រុមអនុគណ:កម្មការតាមក្រសួង ស្ថានប័ននានា សូមបញ្ឈប់ជាបន្ទាន់ នូវការផ្ដល់វ៉ាក់សាំង ជូនអ្នកខាងក្រៅ គ្មានឈ្មោះក្នុងបញ្ជីអាទិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចកន្លងមក។ តាមរយៈ សារ ជាសម្លេងរបស់លោកស្រី ឱ វណ្ណឌីន...
ប៉េកាំង៖ ប្រទេសចិន នឹងធ្វើការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ខណៈពេលដែលកំពុង ធ្វើការរួមគ្នាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជួយបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេស នៅពេលឱកាសដំបូងបំផុតនោះ។ រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការផ្លាស់ប្តូរយោបល់គ្នាមួយ ស្តីពីស្ថានភាពមីយ៉ាន់ម៉ា ជាមួយសមភាគីរបស់លោកមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចភាគីទាំង៣ ចាប់ពីថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី០២ ខែមេសានៅ ទីក្រុងណានពីង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោករំពឹងថា ប្រទេសចិន នឹងធ្វើតួនាទីក្នុងការបង្កើតសន្តិភាព រវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើង និងបានធ្វើការអញ្ជើញប្រធានាធិបតីចិន ឲ្យធ្វើទស្សនកិច្ច ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានព្រមព្រៀងគ្នាបន្តជំរុញទីក្រុងព្យុងយ៉ាង ឲ្យបំបាត់អាវុធនុយក្លេអ៊ែ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានដកស្រង់សម្តីលោក Chung Eui-yong ដែលមានប្រសាសន៍ដូច្នេះថា “ប្រទេសកូរ៉េខាងត្បូងនិងចិន មានគោលដៅរួមមួយ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែទាំងស្រុង...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងលោក Suh Hoon បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងលើតម្រូវការក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយសន្តិភាពខណៈគ្រប់ភាគីបានបញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីន្តកិច្ចពិភាក្សានុយក្លេអ៊ែរឡើងវិញ ជាមួយក្រុងព្យុងយ៉ាង។ លោក Suh បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចំនួន ៣ផ្លូវជាមួយសមភាគីអាមេរិក និងជប៉ុន របស់លោកគឺលោក Jake Sullivan និងលោក Shigeru Kitamura ថា“...
វ៉ាស៊ីនតោន៖ សហភាពអឺរ៉ុប (EU) បានឲ្យដឹងថាភាគីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នឹងកោះប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីលទ្ធភាពនៃការដកទណ្ឌកម្មលើអ៊ីរ៉ង់ ក៏ដូចជាការទទួលខុសត្រូវរបស់ប្រទេសនេះ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។ តំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកចូលរួមក្នុងផែនការសកម្មភាពរួម (JCPOA) បានជួបគ្នានៅព្រឹកថ្ងៃសុក្រម្សិលមិញនេះហើយ“ បានយល់ព្រមបន្តសម័យប្រជុំ...
បរទេស៖ ការសុគតរបស់ព្រះសង្ឃព្រះជន្ម ៧១ ឆ្នាំ មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZeneca បានកើតឡើងដោយសារតែបញ្ហាមួយទាក់ទងនឹងជំងឺសរសៃឈាមរ៉ាំរ៉ៃ ដែលព្រះអង្គមាន ហើយការសុគតនេះ មិនមែនជាផលប៉ះពាល់របស់វ៉ាក់សាំងនោះឡើយ។ នេះបើយោងតាមវេជ្ជបណ្ឌិត Chamni Chitriprasert នាយកមន្ទីរពេទ្យ Priest ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានដកទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកំណត់ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ចូ បៃដិន បានដកហូតបទបញ្ជាប្រតិបត្តិប្រឆាំងនឹងមនុស្សមួយចំនួននៃអង្គការ ICC ដោយបញ្ចប់ការគំរាមកំហែងបនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតត្បិតទិដ្ឋាការទាក់ទងនឹងតុលាការ។ លោកបានលើកឡើងថា “ជាលទ្ធផលទណ្ឌកម្មដែលបាន...
អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទី្រភាពគ្រុប និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល៧១ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល៧១ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី...