ឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ភ្នំពេញ ៖ ស្ថាបនិកក្រុមហ៊ុនផានអ៊ីមិច គឺលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព ។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួម រំលែកទុក្ខនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ លោកស្រី...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន មិនមានផលប៉ះពាល់អ្វីទេក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ការពារមេរោគដូសដំបូង ហើយការចាក់ដូសទី២ រំពឹងថា នឹងត្រូវធ្វើឡើង ៣សប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១...
BBC៖ ការវាយប្រហារមួយ នៅឯអគារវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានធ្វើឱ្យមន្រ្តីប៉ូលីសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ប៉ូលីសបាននិយាយថា រថយន្តមួយគ្រឿងបានបើក ទៅបំបុករបាំងសន្តិសុខ មុនពេលដែលអ្នកបើកបរបាន សំដៅវាយប្រហារមន្ត្រីដោយប្រើកាំបិត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីបានបើកការបាញ់ប្រហារ ហើយជនសង្ស័យត្រូវបាន បាញ់សម្លាប់នៅកន្លែងកើតហេតុ។ អាជ្ញាធរបាននិយាយថា ការវាយប្រហារដែលបានកើតឡើងបីខែ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានជំងឺកូវីដ១៩ បានឲ្យដឹងថា ថៃឡង់ដ៏ នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា មានករណីថ្មីចំនួន៥៨នាក់ ភាគច្រើនអ្នកឆ្លងជំងឺក្នុងស្រុក ។ លោក Taweesin Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី អ្នកឆ្លង៤៥នាក់ជាអ្នកឆ្លងក្នុងស្រុក និង១៣នាក់ផ្សេងទៀត ជាអ្នកឆ្លងនាំចូល ។...
បរទេស ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បានសម្តែងការសោកស្តាយ ចំពោះការសុគត របស់ព្រះសង្ឃជាន់ខ្ពស់មួយអង្គ នៅវត្តបាងកក ប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី២ ហើយបាននិយាយថា ព្រះសង្ឃអង្គនោះ មិនស្រួលខ្លួនហើយវ៉ាក់សាំង នេះប្រហែលជាមិនមែនជាបុព្វហេតុ នៃការសុគតនោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសជប៉ុន បានប្រកាសនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងធ្វើជំនួបដោយផ្ទាល់មួយ ជាមួយនឹងប្រធានាធិបតី អាមេរិកលោក Joe Biden នាថ្ងៃទី១៦ខែ មេសាខាងមុខ នៅទីក្រុងវ៉ាស៊ិនតោន ដែលត្រូវបានគេមើល ឃើញផងដែរ គឺជាការធ្វើជាម្ចាស់ផ្ទះ នៃការមកដល់មេដឹកនាំបរទេសដំបូង គេក្រោមអាណិត្តថ្មីរបស់លោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប បានធ្វើការយល់ព្រម ក្នុងការដើរតួជាអ្នកសម្របសម្រួល នូវបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។ លោក Josep Borrell ដែលជាអ្នកតំណាង ជាន់ខ្ពស់ឲ្យ EU បានទទួលយកសំណើ របស់ក្រុមទទួល បន្ទុកកិច្ចការងារ មិត្តភាព និងសាមគ្គីភាព...
ភ្នំពេញ ៖កុមារាម្នាក់ដែលមានអាយុ៦ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ពីម្តាយកាលពីជាង១០ថ្ងៃមុន ក្នុងរូបភាពពាក់ម៉ាស់ ស្ពាយកាបូមពីក្រោយដៃកាន់ថង ចេញទៅព្យាបាលជំងឺជាមួយម្តាយហើយបានទទួល ការចាប់អារម្មណ៍ដោយអាណិតអាសូរនោះបាន ជាសះស្បើយហើយ។ ជាមួយគ្នានេះ ម្តាយកុមារានេះក៏បានជាសះស្បើយផងដែរ នាល្ងាចថ្ងៃ២ មេសា។ នេះបើតាមការចេញផ្សាយរបស់ទទក៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស ស្រុកមុខកំពូល ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ៖១. ប៊ុន កក្កដា២. ហ៊ុយ ចាន់៣. ហួន ជូ៤. សុខ ហួន៥. ឆាំ ថា៦....
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេ នៅក្នុងការរិះគន់ ជាឯកតោភាគី និងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធមនុស្សរបស់ប្រទេសដទៃទៀត។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន រួមមានទាំងប្រទេសកម្ពុជា ដោយបានរិះគន់ថា...