ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរ បានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ សម្រាប់ក្រសួង-ស្ថាប័ន របស់ថ្នាក់ជាតិ ៕
ភ្នំពេញ ៖ អភិបាលរងក្រុងស្វាយ ខេត្តស្វាយរៀង ដែលគេដឹងថា មានឈ្មោះ សរ សុដានី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ក្រោយពីលោកបានប៉ះពាល់ផ្ទាល់ ជាមួយបុរសជនជាតិចិន២នាក់ ដែលមានវិជ្ជមានកូវីដ១៩។ បើតាមការប្រកាស របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃ៣០ មីនា អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអ៊ីតាលី បានធ្វើការណែនាំ អំពីច្បាប់ធ្វើចត្តាឡីស័កថ្មី ដែលមានភាពចាំបាច់ រយៈពេល៥ថ្ងៃ ទៅលើក្រុមអ្នកធ្វើដំណើរមកពីគ្រប់ប្រទេស ក្នុងប្លុកអ៊ឺរ៉ុប ក្នុងពេលរលកវាយប្រហារទី៣កំពុងរាលដាលស្ទើរ គ្រប់ប្រទេសទាំងនោះនៅឡើយ។ នៅក្នុងច្បាប់ចត្តាឡីស័ក លើកមុនគឺត្រូវបានធ្វើឡើងតែ ចំពោះបណ្តាប្រទេស ដែលមានប្រភពផ្សេងពីប្លុកអ៊ឺរ៉ុប ប៉ុណ្ណោះ ហើយច្បាប់ថ្មីរបស់អ៊ីតាលីនេះក៏ត្រូវបានគេមើលឃើញដែរថា...
បរទេស ៖ មេដឹកនាំពិភពលោកជាច្រើនរូប និងអង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារនេះ បានស្នើឲ្យបង្កើតសន្ធិ សញ្ញាអន្តរជាតិថ្មី ដើម្បីត្រៀមរៀបចំ ឲ្យកាន់តែល្អប្រសើរឡើង សម្រាប់ជម្ងឺរាតត្បាតណាមួយ នាពេលអនាគត ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងលោក Charles...
បរទេស ៖ ប្រទេសកាណាដា នៅពេលថ្មីៗនេះ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University សម្រាប់មនុស្ស អាយុក្រោម៥៥ឆ្នាំ ដោយលើកឡើង ពីក្តីព្រួយបារម្ភជុំវិញការកកឈាម ដែលត្រូវបានគេរាយការណ៍នៅតំបន់អឺរ៉ុប។ការផ្អាកនេះ គឺត្រូវបានណែនាំដោយគណៈកម្មាធិការផ្តល់យោបល់ជាតិ ស្តីពីការចាក់ថ្នាំបង្កា ព្រោះថ្នាំវ៉ាក់សាំងនោះ មានការផ្សារភ្ជាប់ជាមួយ នឹងការកកឈាម នេះបើតាមសេចក្តី រាយការណ៍មួយ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស។...
ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូសដែលជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនកម្ពុជានឹងធ្វើដំណើរមកដល់កម្ពុជា នាម៉ោងប្រមាណជា៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ តាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន ។នេះបើតាមការឲ្យដឹងតាមរយៈហ្វេសប៊ុករបស់ លោក Winston Wang មន្រ្តីជាន់ខ្ពស់នៅស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកនេះ ។ ពិធីប្រគល់-ទទួលនឹងធ្វើឡើងនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេច ទៀ បាញ់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៣នាក់ទៀត ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈមានអ្នកជាសះស្បើយ ចំនួន ១៥នាក់ ។ បើតាមការប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤៤០ នាក់ អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤...
រ៉ង់ហ្គូន៖ ភាពតានតឹងបាននិងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា រវាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ និងយោធាចាប់តាំងពីក្រុមនេះ បានកាន់កាប់អំណាច នៅក្នុងរដ្ឋប្រហារមួយកាលពីខែមុន ដែលបង្កឱ្យមានបាតុកម្ម ប្រឆាំងរដ្ឋប្រហារយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ក្រុមជនជាតិភាគតិចទាំងនោះ បានប្រយុទ្ធជាមួយយោធាជាយូរមកហើយ ក្នុងការស្វែងរកស្វ័យភាព ក្នុងតំបន់នៅក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា ច្រើនតែមានពហុសាសនា។ ឥឡូវនេះក្រុមមួយចំនួន កំពុងផ្តល់ការការពារដល់ក្រុមបាតុករ ឬវាយប្រហារមូលដ្ឋានយោធា។ នៅពេលកម្លាំង គាំទ្រលទ្ធិប្រជាធិបតេយ្យ អំពាវនាវដល់ក្រុមទាំងនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋនៅក្នុងរដ្ឋញូវយ៉កទាំងអស់ ដែលមានវ័យចាប់ពី៣០ឆ្នាំឡើងនឹងអាចមានសិទ្ធិក្នុងការចុះឈ្មោះ ទៅចាក់វ៉ាក់សាំងការពារកូវិដបានហើយ ខណៈពលរដ្ឋដែលមានអាយុ ចាប់ពី១៦ឆ្នាំឡើង នឹងអាចធ្វើដូចគ្នានេះចាប់ពីថ្ងៃទី៦ខែមេសាខាងមុខ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលរដ្ឋ Andrew Cuomo កាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេមើលឃើញដែរ គឺជារដ្ឋតែមួយគត់ប៉ុណ្ណោះ ដែលនៅមិនទាន់ធ្វើការប្រកាសពេលវេលា សម្រាប់ចាក់ជូនពលរដ្ឋគ្រប់វ័យរបស់ខ្លួន រហូតមកដល់ពេលនេះ...