រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារថាមពលអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងថាមពលរបស់ប្រទេសអារ៉ាប់ប៊ី សាអូឌីត បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលបណ្តាលឱ្យឆាបឆេះនៅឯស្ថានីយ៍ ចែកចាយផលិតផលប្រេងក្នុងទីក្រុងព្រំដែន Jazan របស់ប្រទេសនេះ ។ អ្នកនាំពាក្យរបស់ក្រសួងខាងលើ បាននិយាយថា ការវាយប្រហារនេះបណ្តាលឱ្យមានអគ្គិភ័យ មួយនៅឯចំណតផែប្រេងនោះ ហើយមិនមានរបាយការណ៍ ពីអ្នកស្លាប់ និងរបួសនៅឡើយទេ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ប្រទេសថៃម្នាក់ បាននិយាយនៅថ្ងៃសុក្រថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន ១៣ ថ្ងៃ ដោយបុរសដែលស្លាប់ គឺមានជំងឺរ៉ាំរ៉ៃ ហើយវាមិនមែនជាផលប៉ះពាល់ដោយសារការចាក់ថ្នាំនេះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងសុខាភិបាលសាធារណៈក្នុងខេត្ត ណុនថាបួរី លោកវេជ្ជបណ្ឌិត Tawee...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងទ័ពទាំងអស់ បន្តប្រុងប្រៀបជានិច្ច ពេលកើតមាន ហេតុការណ៍ចាំបាច់ និងហេតុការណ៍ បន្ទាន់ណាមួយភ្លាមៗ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានរំលឹកអនុស្សាវរីយ៍ និងរឿងរ៉ាវមួយចំនួន ដែលរូបលោកផ្ទាល់...
ភ្នំពេញ: ដោយសង្កេតឃេីញស្ថានភាព រីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក្នុងរាជធានីភ្នំពេញ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ក្នុងបរិបទកូវីដ១៩នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា មានករណីរកឃើញអ្នកអ្នកវិជ្ជមានកូវីដ-១៩ថ្មីម្នាក់ ក្នុងក្រុងសៀមរាប ដោយពាក់ព័ន្ធនឹង អ្នកបើកបររថយន្តឈ្នួល ។
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការដោះ ស្រាយលើការទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ហើយវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តមួយ ប្រកបដោយការលំបាក ក្នុងការបញ្ជាទិញ។ សូមរំលឹកថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួល វ៉ាក់សាំង sinovac ចំនួន១.៥ លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឲ្យយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសការបាញ់មីស៊ីល បាលីស្ទិករបស់កូរ៉េខាងជើង ថាជាសកម្មភាពអស្ថិរភាព ដែលរំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន។ អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា “សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលបាលីស្ទិក បង្កអស្ថិរភាពរបស់កូរ៉េខាងជើង ការធ្វើតេស្ដនេះ រំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។ មន្រ្តីរូបនោះបានបន្ថែមទៀតថា...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រជុំបន្ទាន់ ជាមួយ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងដើម្បីដាក់ផែនការ ស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយ ប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ពន្ធ័ទាំងនោះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ ដែលមានករណីថ្មីនៃជំងឺកូវីដ១៩ បន្ទាប់ពីពលរដ្ឋបានធ្វើតេស្តវិជ្ជមានចំនួន ១០០.១៥៨នាក់ ។ ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ មានអ្នកឆ្លងជំងឺសរុបចំនួន ១២.៣២០.១៦៩នាក់ ចាប់តាំងពីផ្ទុះជំងឺលើកដំបូង ដែលត្រូវបានគេរកឃើញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអាហ្សង់ទីន បានឲ្យដឹងថា បានកត់ត្រាដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ចំនួន ១៤៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ៥៥.០៩២នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងថ្មីចំនួន ៨.២៣៨នាក់...