ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ អេ អ ឌី ប៊ី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង តាមរយៈកម្មវិធី ZOOM ដើម្បីពិភាក្សាបន្តលើវិធានការដំណោះស្រាយជាក់លាក់ និងឆ្លើយតបបន្ទាន់ចំពោះ បញ្ហានៃការធ្លាក់ថ្លៃផលវារីវប្បកម្មនៅកម្ពុជា ដែលដឹកនាំដោយ លោក ផាន់ ផល្លា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥នាក់ទៀត និងមានករណីជាសះស្បើយចំនួន៣២នាក់ ។ ក្នុងនោះជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់៕
ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ក្រុមគ្រួសារនាយប្រុញ ដែលនឹងមានផ្ទះថ្មីសម្រាប់រស់នៅ សមរម្យដូចគេដូចឯង បន្ទាប់ពីមានសប្បុរសជនជាច្រើន ចូលរួមជាថវិកាជាបន្តបន្ទាប់បានចំនួនជាង ៨ពាន់ដុល្លារ តាមរយៈលោក ពេជ្រ ស្រស់ ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសតាមហ្វេសប៊ុកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មីនានេះ ថវិកាទទួលបាន ពីសប្បុរសជនមានចំនួន ៨៣០០ដុល្លារ...
ភ្នំពេញ៖ លោក សយ សុភាព នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានរំលឹកពីអតីតកាលដែលបានចូលរួម ដោះស្រាយទំនាស់ដីធ្លីនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាខែមេសា ឆ្នាំ២០១១ រវាងអ្នកស្រុក និងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុផាត់ ដោយបើកចំហរ ព្រមទាំងមានក្រុមអង្គការ សង្គមស៊ីវិលចូលរួមផងដែរ។ លោកថា ពេលនោះគឺបានរកដំណោះស្រាយ ឃើញរវាងអ្នកស្រុក...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិត (ISP) ទាំងអស់ ពង្រឹងគុណភាពសេវារបស់ខ្លួន ខណៈចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទំហំប្រើប្រាស់សេវាអ៊ីនធឺណិត កាន់កើនឡើងគួរឲ្យគត់សម្គាល់។ សេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២មីនា បានបញ្ជាក់ថា “ចាប់តាំងពីមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធនៅថ្ងៃច័ន្ទនេះ បានបដិសេធ ចំពោះរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងអង់គ្លេស បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា សម្រាប់នាវាដឹកយន្តហោះ។ នៅថ្ងៃចន្ទនេះកាសែត Daily Telegraph បានរាយការណ៍ថា“ ប្រព័ន្ធ និងការរចនាជឿនលឿន” របស់ប្រទេសនេះ អាចត្រូវបាននាំចេញទៅប្រទេសកូរ៉េខាងត្បូង ដោយសារមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ជាមួយសមភាគីកូរ៉េ អំពីវិស័យបច្ចេកវិទ្យា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាជាផ្លូវការ ចុះបញ្ជីខ្មៅមន្ត្រីចិន ពីបទរំលោភបំពានសិទ្ធិមនុស្ស ហើយនេះជាទណ្ឌកម្មដំបូង របស់សហភាពអឺរ៉ុបលើប្រទេសចិន ចាប់តាំងពីមានការដាក់បម្រាម លក់អាវុធក្នុងឆ្នំា១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអានមិន។ រដ្ឋមន្ត្រីការបរទេសទាំងនោះ បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លើឯកត្តបុគ្គលចិន៤រូប និងអង្គភាពចិនមួយ ដែលប្រកាសឈ្មោះជាសាធារណៈ នៅថ្ងៃចន្ទនេះ ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម Uighur...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានបែបប្រឌិត ដែលថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ កើតឡើងដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន។ ជាមួយគ្នានេះ លោកស្រីបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកផ្សាយព័ត៌មានមិនពិត បំផ្លើសទាំងស្រុងនេះផង ។...
ភ្នំពេញ ៖ ស្របពេលអ្នកនាង សួស វិហ្សាវិជ្ជមានកូវីដ១៩ក្រោយធ្វើតេស្តលើកទី៣នោះ តែសម្រាប់លោក ឆន សុវណ្ណរាជ តារាចម្រៀងផ្នែកបុរស ប្រចាំផលិតកម្មហង្សមាស បានអវិជ្ជមានជំងឺកូវីដ១៩ ខណៈបានធ្វើតេស្តលើកទី៣ដូចគ្នា។ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ២៣ មីនា នេះ លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី លោក Sergei Lavrov បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃចន្ទនេះ ជាមួយសំណើឲ្យទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធបង់ប្រាក់លោកខាងលិច ដើម្បីច្រានត្រឡប់ទៅវិញ ប្រឆាំងនឹងអ្វីដែលលោកហៅថា ជារបៀបវារៈមនោគមវិជ្ជាលោកខាងលិច។ លោក Sergei Lavrov ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា...