ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍ក្រោយរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប...
ភ្នំពេញ:ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល...
កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រូលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Straits Times បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែមីនានេះថា វិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា កំពុងរុញច្រានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យអោយរត់ភៀសខ្លួននៅលើទឹកដីកំណើនរបស់ខ្លួនផង និងរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងផង មានប្រទេសថៃ និងឥណ្ឌាជាដើម ។ លោក K. Vanlalvena សមាជិកសភាមកពីរដ្ឋ Mizoram ប្រទេសឥណ្ឌា បាននិយាយថា កាលពីថ្ងៃសុក្រ...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលលិខិតជាច្រើនពីពលរដ្ឋអាមេរិក ដែលបានសុំទោស ចំពោះការលើកឡើង របស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ នៅក្នុងបទសម្ភាសន៍ រវាងលោក ចូ បៃដិន ជាមួយ...
បរទេស៖ ក្រសួងការបរទេស កំពុងតែទទូចដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើកិច្ចចរចាជាមួយ ក្រុមអ្នកប្រឆាំងនយោបាយ ដើម្បីបញ្ចប់ជម្លោះ ខណៈប្រទេសថៃបានត្រៀម សម្រាប់លំហូរជនភៀសខ្លួន ដែលអាចរួចផុតពីអំពើហិង្សានៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don Pramudwinai បាននិយាយថា អាជ្ញាធរថៃនៅតាមព្រំដែន...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៥៧៤,២៣០ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ នៅកម្ពុជា។ សូមជម្រាបថា អង្គភាពទទួលជំនួយ រួមមាន ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ទទួលបានថវិកា ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ឆ្លងជំងឺកូវីដ១៩ ពិតជាមានភាពក្លាហានណាស់ ហើយជានិមិត្តរូប នៃការតាំងចិត្ត និងសាមគ្គីភាពក្នុងសង្គមខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១...
រំលឹកឡើងវិញ នាថ្ងៃទី១៣ ខែមីនា កាលពីឆ្នាំ១៩៩២ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៨រិចទ័រ បានកើតឡើងនៅជិតទីក្រុង Erzincan ប្រទេសតួកគី និងក្រោយមក២ថ្ងៃ ការរញ្ជួយដីដ៏មានឥទ្ធិពល ខុសពីធម្មតាមួយទៀត ក៏បានកើតឡើងសាជាថ្មី និងបានសម្លាប់មនុស្សសរុប យ៉ាងហោចណាស់៥០០នាក់ និងធ្វើឱ្យមនុស្ស៥០០០០នាក់ គ្មានទីជម្រក។ Erzincan គឺជាទីក្រុងខេត្តមួយ ដែលមានប្រជាជនរស់នៅ ប្រមាណជា៩០០០០នាក់ នៅខាងកើតទីក្រុងអ៊ីស្តង់ប៊ុល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងនិងប៉ូឡូញ បានបង្កើនវិធានការបន្ថែមទៀត ចំពោះការបិទប្រទេសឡើងវិញ ទៅកាន់តំបន់មួយផ្នែក នៅពេលដែលប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដកាន់តែច្រើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មកដល់ពេលនេះ ពលរដ្ឋប្រមាណជា២១លាននាក់មកហើយ ដែលមានប្រភពមកពីតំបន់ចំនួន១៦ នៅក្នុងប្រទេសបារាំង ដែលត្រូវបានគេដឹងថា បានឆ្លងកូវីដបូករួមទាំងរដ្ឋធានីប៉ារីសផងដែរ ហើយវាកំពុងបានក្លាយ ទៅជាក្តីព្រួយបារម្ភថា វានឹងអាចកើតឡើង...