បរទេស៖ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងតែបញ្ជាឲ្យបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក ដែលនៅក្នុងទីក្រុងមូស្គូ អស់រយៈពេលជាង៣ឆ្នាំឲ្យធ្វើដំណើរ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ នៅត្រឹមថ្ងៃទី៣១ ខែមករាខាងមុខនេះ ហើយនេះជាការសងសឹក ចំពោះអ្វីដែលទីក្រុងមូស្គូនិយាយថា គឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកម្រិតអាណត្តិរបស់មន្ត្រីការទូតរុស្ស៊ី។ មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “យើងចង់ធ្វើការឆ្លើយរតបតាមបែបដែលដូចគ្នា ហើយនិយោជិតស្ថានទូតសហរដ្ឋអាមេរិក ដែលបាននៅក្នុងទីក្រុងមូស្គូអស់រយៈពេលជាង៣ឆ្នាំនោះ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីនៅត្រឹមថ្ងៃទី៣១ ខែមករា”។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោធាបាននិយាយថា យ៉ាងហោចណាស់ក្រុមឧទ្ទាមចំនួន៨នាក់ត្រូវបានសម្លាប់ នៅគ្រាដែលកងកម្លាំងរបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយយោធា ប្រជាមានិតថ្មី ហៅកាត់ (NPA) នៅភាគកណ្តាល នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃពុធនេះ ។ អគ្គមេបញ្ជាការ Benedict Arevalo ដែលជាមេបញ្ជាការលើក្រុមយោធាកងពលលេខ៣បានលើកឡើងថា ការប្រយុទ្ធគ្នា បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយទឹកភ្លៀង បានកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ បន្សល់នូវអ្នកស្លាប់១០នាក់ ឬបាត់ខ្លួន ។ គណៈកម្មាធិការកណ្តាលរបស់ប្រទេសទទួលបន្ទុកការទប់ស្កាត់គ្រោះមហន្តរាយ ជាតិ និងត្រួតពិនិត្យបានឲ្យដឹងនៅថ្ងៃពុធនេះ ។ គណៈកម្មាធិការ បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ក្រុមជនរងគ្រោះរាប់បញ្ចូលទាំង៦នាក់នៅខេត្ត Phu Yen ហើយ៤នាក់នៅខេត្ត Binh...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រាប់ប្រទេសឥណ្ឌូនេស៊ី ឲ្យឈប់ខួងយកប្រេង និងឧស្ម័នធម្មជាតិ នៅដែនសមុទ្រដែលប្រទេសទាំងពីរ សុទ្ធតែចាត់ទុកថាជារបស់ខ្លួន នៅក្នុងអំឡុង ជម្លោះជាប់គាំងរយៈពេល ជាច្រើនខែមួយ នៅដែនសមុទ្រចិនខាងត្បូង នាដើមឆ្នាំនេះ។ ការទាមទារមិនធ្លាប់មាន ដែលពីមុនមកមិនធ្លាប់មានការរាយការណ៍នោះ បានបង្កើននូវភាពតានតឹងជុំវិញរឿងធនធានធម្មជាតិ រវាងប្រទេសទាំងពីរ ស្ថិតនៅក្នុងតំបន់ ដ៏មានសារៈសំខាន់ទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសកល។ លិខិតមួយពីមន្ត្រីការទូតចិនប្រចាំជូនដល់ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់ឥណ្ឌូនេស៊ីយ៉ាងច្បាស់ៗ...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti ថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹង ការឈ្លានពានពីប្រទេសអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុង Minsk នឹងគាំទ្រទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ស្តីពីលទ្ធភាពនៃ ការដាក់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស គួរតែត្រូវបានយកចិត្ត ទុកដាក់ដោយលោកខាងលិច ថានេះជាការព្រមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ច នៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះមិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ ។ ទោះបីសម្តេចតេជោ មិនថ្លែងចំឈ្មោះប្រទេសដែល នឹងមិនបន្តអនុញ្ញាតឲ្យទៅទស្សកិច្ច នៅកំពង់ផែរាមយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានអ្នកណាក្រៅ ពីប្រទេសអាមេរិកទេ ព្រោះរឿងកំពង់ផែរាម មហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរកកាយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើអ្នកណាប្រគល់ដី ដែលរំលោភដីព្រៃលិចទឹក នៅតាមបណ្តាខេត្តក្នុងតំបន់ បឹងទន្លេសាបគឺរួចខ្លួន ហើយអ្នកណារឹងទទឹងវាយខ្នោះភ្លាមៗ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា...
ភ្នំពេញ ៖ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយ ដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១២ម៉ឺនដុល្លារជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំពិធីបុណ្យ ព្រះសពរបស់ព្រះអង្គ។ សម្តេចក្រុមព្រះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានហួសចិត្តចំពោះពួកអ្នកវិភាគ នៅក្រៅប្រទេសមួយចំនួន មកវិភាគរឿង ចៅស្រីសម្ដេចទី២១ ស្រស់ទឹកភ្នែក តែមិនយំ។ ប្រហែលមួយអាទិត្យមុន សម្តេចបានឲ្យគេនិពន្ធបទចម្រៀងនិយាយពីចៅស្រីរបស់សម្តេចដែលស្រក់ទឹកភ្នែក តែអត់យំ ក្រោយសម្តេចបានពរប្រលែងលេង ជាមួយចៅ តែចៅមិននិយាយអ្វីទេគិតតែស្រក់ទឹកភ្នែក ។ មកដល់ពេលនេះ មានអ្នកនិពន្ធប្រហែលជាជិត៥០បទហើយ ប៉ុន្តែមានអ្នកវិភាគមួយចំនួន...