ភ្នំពេញ ៖ ក្រោយមានការឆ្លងរីករាល ជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល កាន់តែធ្ងន់ធ្ងរនោះ រដ្ឋបាលស្រុកកោះធំ បានស្នើឲ្យម្ចាស់អាជីវកម្ម គ្រប់ប្រភេទផ្អាកអាជីវកម្មរបស់ខ្លួន ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ តទៅ រហូតដល់មានការជូនដំណឹង ជាថ្មី ដើម្បីទប់ស្កាត់ការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។ ការស្នើនេះធ្វើឡើងបន្ទាប់ពី មួយរយៈចុងក្រោយនេះនៅស្រុកកោះធំ ខេត្តកណ្ដាល...
តូក្យូ ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និង សមភាគីសហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងអំពីច្បាប់របស់ចិន ដែលបានចូលជាធរមាន នៅពេលដែលនាវាឆ្មាំឆ្នេរ សមុទ្ររបស់ខ្លួន អាចបាញ់ទៅលើនាវាបរទេសនៅជុំវិញ ប្រជុំកោះសេនកាគូ ដែលទាមទារដោយក្រុងប៉េកាំង នៅសមុទ្រចិនខាងកើត ។ ភាគីទាំងពីរ បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំសន្តិសុខទ្វេភាគី នៅទីក្រុងតូក្យូ ដើម្បីបង្កើនការធ្វើសមយុទ្ធ និង ពហុភាគី...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក ឡៅ វណ្ណា អាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាព ដោយជំងឺកូវីដ១៩ កាលពីថ្ងៃទី ១១...
ភ្នំពេញ ៖ ឌួង ឆាយ បានបង្ហាញសារ នៅក្នុងហ្វេសប៊ុក នាមុននេះបន្តិច ដោយលើកសំណេរយ៉ាងខ្លី ដោយបានសូមទោស និងទទួលស្គាល់ កំហុសគ្រប់យ៉ាងរបស់ខ្លួន ។ សាររបស់ឌួង ឆាយ ក្នុងហ្វេសប៊ុកនាថ្ងៃរសៀលថ្ងៃ១៧ មីនានេះ បង្ហាញថា “ដោយមានការឆ្ងល់ ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំ បានទៅដល់ផ្ទះជាមួយម្តាយគេវិញ តាំងពិម្សិលមិញរួចហើយ...
រីយ៉ូ៖ ទីក្រុងចំនួន ១៣ នៅក្នុងរដ្ឋសៅប៉ូឡូ ភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល បានប្រកាសពីការ បិទទ្វារសរុបចំនួន ៥ ថ្ងៃចាប់ពីថ្ងៃពុធនេះ ដើម្បីកាត់បន្ថយករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការខ្វះខាត គ្រែសម្រាកនៅមន្ទីរពេទ្យ ។ សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលរដ្ឋសៅប៉ូឡូ ដែលជាមជ្ឈមណ្ឌលរាតត្បាត របស់ប្រទេសប្រេស៊ីល បានកាន់កាប់មន្ទីរពេទ្យចំនួន ៩០ ភាគរយដោយមានមន្ទីរពេទ្យចំនួន ២០...
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ឲ្យដឹងថា មានស្រីស្រស់ប្រុសស្អាត ជាជនជាតិបរទេស២នាក់ បានបញ្ជាទិញថ្នាំញៀន យកចូលទៅកន្លែងចត្តាឡីស័ក ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំ បណ្ដេញចេញពីកម្ពុជា ។ លោកអភិបាល ខេត្ត គួច ចំរើន បានសរសេរលើ ហ្វេសប៊ុក នៅថ្ងៃទី១៧ មីនានេះថា...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីអិនអិន បានចុះផ្សាយដោយដកស្រង់សម្តីមន្រ្តីជាច្រើន ដែលលើកឡើងក្នុង លក្ខខណ្ឌអនាមិកថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក បានវាយតម្លៃថា កូរ៉េខាងជើង អាចត្រៀម ធ្វើតេស្តអាវុធលើកដំបូង របស់ខ្លួន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងកាលពីក្នុងខែមករា ។ ទូរទស្សន៍ CNN បានចុះផ្សាយថា ក្រុមមន្ត្រីទាំងនោះបានប្រុងស្មារតី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់បន្ថែមសម្ភារ និងឃីត ជូនដល់បណ្តាខេត្តនានា ទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់ត្រៀមពីថ្ងៃទី ១៧ ខែមីនា ដល់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ។
ប៉ារីស ៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានឲ្យដឹងដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោក នៅតែចាត់ទុកការចាក់វ៉ាក់សាំង ជាអាទិភាពកំពូល នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស ខណៈប្រទេស កំពុងធ្លាក់ចូលក្នុងរលកទី៣ នៃជំរាតត្បាតមួយនេះ។ លោកបានប្រាប់សវនាការនៅវិមានរដ្ឋសភា សភាជាន់ទាបនៃប្រទេសបារាំង ដែលបានសង្កេតឃើញភាពស្ងប់ស្ងាត់មួយរយៈខ្លី ក្នុងការចងចាំជនរងគ្រោះជាង ៩ម៉ឺននាក់ ដែលរងគ្រោះដោយរោគរាតត្បាតមួយឆ្នាំ បន្ទាប់ពីការបិទទ្វារជាតិលើកដំបូង។ រដ្ឋាភិបាលបារាំង...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំនួន៤ចំណុច ដោយបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត របស់សភាអឺរ៉ុប នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការជំនុំជម្រះក្តី ប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖ ១- ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ...