ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា អ្នកជំនាញជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឃាត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។ លោក Thomas Andrews...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន១១បន្ថែមទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្នុងនោះទីតាំងស្ថិតនៅបឹងកេងកង , ទួលគោល , ខណ្ឌ៧មករា , ខណ្ឌដូនពេញ និងចំការមន ។ តែយ៉ាងណាក៏ដោយអាជ្ញាធរ បានផ្តាំផ្ញើឲ្យម្ចាស់ទីតាំង ត្រូវបន្តអនុវត្តមានវិធានការ សុខាភិបាលជាចាំបាច់៕
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសឈីលី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងសាន់ទីយ៉ាហ្គោ ប៉ូលីតែន ត្រូវបិទ ក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ និងនៅតាមអង្គភាពថែទាំសុខភាព មានអ្នកជំងឺកើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានបញ្ជាក់ថា សរុបទីក្រុងចំនួន១៤ នឹងត្រូវឲ្យធ្វើចត្តាឡីស័ក...
រ៉ង់ហ្គូន៖ យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់ ប្រទេសកាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Thomas Andrews បានអ្នករាយការណ៍ពិសេសយូអិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា “របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា គិតមកទល់ថ្ងៃនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់”...
ភ្នំពេញ ៖ ជនសង្ស័យ ជានជនជាតិចិន ៤នាក់ និងអ្នកបើកបរចំនួន ២នាក់ ជនជាតិខ្មែរ ធ្វើដំណើរតាមអូប័រ មួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ហើយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ក៏បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១...
កណ្ដាល ៖ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្រេច ចុះបិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ បានទៅលេងបងប្អូន នៅផ្សារ ។ លោក ប៊ុន ផេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «ដោយសារមានមនុស្សម្នាក់ គាត់មានជំងឺកូវីដ-១៩...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ លោករូហានី...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បី បញ្ចប់វត្តមានយោធា របស់សហរដ្ឋអាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹង នៅក្នុងពិធីបង្ហាញ តាមទូរទស្សន៍រដ្ឋ ក្នុងឱកាសពិធីសាសនាអ៊ីស្លាមថា“ ប្រជាជនអាមេរិក ត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ាក់...
ភ្នំពេញ ៖ ក្រោយពីមានការស្នើពីលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ ខេត្តកោះកុង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជូនតាមសំណើ ដោយសម្រេចផ្អាកសាលារៀន សាធារណៈ និងឯកជនទាំងអស់ ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ នៅព្រឹកនេះ លោក...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាមិនទាន់អាចប្រើប្រាស់ «ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន» ឡើយដោយសារតែប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ទោះបីកម្ពុជា ជួបស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ ។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសចូលរួមឡើង ការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំ...