ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឲ្យអាមេរិក បញ្ចប់វត្ដមានយោធា នៅស៊ីរី និងអ៊ីរ៉ាក់

តេអេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បី បញ្ចប់វត្តមានយោធា របស់សហរដ្ឋអាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានឲ្យដឹង នៅក្នុងពិធីបង្ហាញ តាមទូរទស្សន៍រដ្ឋ ក្នុងឱកាសពិធីសាសនាអ៊ីស្លាមថា“ ប្រជាជនអាមេរិក ត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាឆន្ទៈរបស់ប្រជាជនអ៊ីរ៉ាក់ និងច្បាប់របស់ពួកគេ” ។

ដោយ “ច្បាប់របស់អ៊ីរ៉ាក់” លោក Ayatollah Ali Khamenei បានសំដៅទៅលើដំណោះស្រាយមួយ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដោយសភាអ៊ីរ៉ាក់ ដែលតម្រូវឲ្យរដ្ឋាភិបាល បញ្ឈប់វត្តមានរបស់កងកម្លាំងបរទេសនៅអ៊ីរ៉ាក់។

ម៉្យាងវិញទៀតលោក Ayatollah Ali Khamenei បានរិះគន់ ចំពោះការរិះគន់លើវត្តមានអ៊ីរ៉ង់ នៅស៊ីរី អ៊ីរ៉ាក់ និងបណ្តាប្រទេសដទៃទៀត នៅអាស៊ីខាងលិច ដោយលើកហេតុផលថា ផ្ទុយពីវត្តមានអាមេរិក ព្រោះថាវត្តមានអ៊ីរ៉ង់ មិនមែនជាយោធា នោះទេតែជា“ នយោបាយ” ដោយវាមានតួនាទីប្រឹក្សាយោបល់។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានបន្តលើកឡើងថា ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ វត្តមានរបស់អ៊ីរ៉ង់ នឹងព្យាយាមការពាររដ្ឋាភិបាល ស្របច្បាប់តាមការស្នើសុំរបស់រដ្ឋាភិបាលទាំងនោះ។

លោកបានកត់សម្គាល់បន្ថែមទៀតថា ក្រុមអ្នករិះគន់សហរដ្ឋអាមេរិក “លើកស្ទួយវត្តមានក្នុងតំបន់របស់អ៊ីរ៉ង់ ហើយក្នុងពេលតែមួយទីក្រុងវ៉ាស៊ីនតោន” វាយប្រហារប្រទេសមួយ ដោយគ្មានការអនុញ្ញាត និងបង្កើតមូលដ្ឋានយោធា”៕

ដោយ ឈូក បូរ៉ា

To Top