បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទង នឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។...
បរទេស៖ ការប្រមូលផ្តុំដោយក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅខាងក្រៅ កងវរសេនាធំថ្មើរជើងលេខ ១ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានផ្ទុះអំពើហិង្សាឡើង នៅពេលដែលប៉ូលិសបានបាញ់កាំភ្លើងជ័រ បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលព្យាយាមចូលទៅកាន់ បន្ទាយទាហាននោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករបានសំបកគ្រាប់ដើម្បីបង្ហាញថា...
DUBLIN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា សរុបពលរដ្ឋចំនួន ២៣នាក់បានត្រូវចាប់ខ្លួន បន្ទាប់ពីបានបង្កអំពើហិង្សាមួយ ប្រឆំាងនឹងការរឹតត្បិតជំងឺកូវីដ១៩ នៅក្នុងក្រុង ដាប់ប្លីន កាលពីថ្ងៃសៅរ៍ ។ ប៉ូលិសជាតិរបស់អៀឡង់ បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយ នៅលើបណ្តាញសង្គម twitter សមាជិកប៉ូលិសចំនួន ៣នាក់ បានរងរបួសនៅក្នុងអំឡុងពេល កើតឧប្បត្តិហេតុនេះ...
បរទេស៖ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា ប៉ូលីសបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់ នៅថ្ងៃដែលមានការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដ៏សាហាវបំផុត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួន រួមមានទីក្រុងយ៉ាំងហ្គោន ទីក្រុងដាវី និង ទីក្រុង Mandalay ខណៈដែលប៉ូលីសបានប្រើការបាញ់រះគ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១៩នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងចំនួន ៨ កន្លែងបន្ថែមទៀត ក្រោយរកឃើញមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដូច្នេះចំនួនទីតាំងដែលត្រូវបិទមានចំនួនសរុប ២៨ ទីតាំង ៕
បរទេស៖ មុននេះរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានអនុម័តការប្រើប្រាស់វ៉ាក់សាំងចំនួនពីរប្រឆាំងនឹងមេរោគ របស់ក្រុមហ៊ុន Pfizer BioNTech និង Moderna ។ នៅពេលនេះ FDA នៅថ្ងៃសៅរ៍បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលអនុម័តការប្រើប្រាស់បរិវេណថ្នាំនេះចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិចេញ មួយថ្ងៃបន្ទាប់ពីលោកបានអំពាវនាវសុំឱ្យជួយដកកងទ័ពចេញពីអំណាច។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយលោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា គ្មាននរណាម្នាក់គួរតែសហការណ៍ជាមួយយោធារហូតដល់មានការប្រគល់អំណាចទៅឱ្យរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ។ កម្លាំងសន្តិសុខបានបង្កើនការបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនហើយស្ត្រីម្នាក់ត្រូវបានគេបាញ់ប្រហារនៅក្នុងទីក្រុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន បានជំរុញឱ្យព្រឹទ្ធសភាអនុម័តយ៉ាងលឿននូវចំនួនថវិកា ១,៩ ទ្រីលានដុល្លាអាមេរិក ជាកញ្ចប់ជំនួយសង្គ្រោះជំងឺកូវីដ -១៩ ដែលត្រូវបានអនុម័តដោយសភាកាលពីព្រឹកថ្ងៃសៅរ៍ ចំពេលមានការប្រឆាំងពីគណបក្សសាធារណៈជាឯកច្ឆន្ទ។ លោក ចូ បៃដិន បានឲ្យដឹងនៅសេតវិមានថា “ ឥឡូវនេះច្បាប់ស្ដីពីជំនួយសង្គ្តោះជមងឺកូវីដ-១៩ បានបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិក ដែលខ្ញុំសង្ឃឹមថា វានឹងទទួលបានចំណាត់ការរហ័ស យើងមិនមានពេលវេលាខ្ជះខ្ជាយនោះទេ” ។ លោកប្រធានាធិបតីបានលើកឡើងថា...