បរទេស ៖ រដ្ឋបាលផលិតផល ឱសថជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័ត ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួនពីរថែមទៀត សម្រាប់ការប្រើប្រាស់ ជាសាធារណៈ ធ្វើឲ្យចំនួនថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកចិន ដែលបានអនុម័តកើនដល់ចំនួន៤ ។ ថ្នាំវ៉ាក់សាំងដែលទើប បានអនុម័តពីរថ្មីៗនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន CanSino Biologics Inc...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានដំរីព្រៃមួយហ្វូង មកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងបរិស្ថានបានបញ្ជាក់ថា «ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង១០ក្បាល បានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃ កែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី»។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតថា កម្ពុជានៅតែបើកចំហរ សម្រាប់ការពិភាក្សាលើការនាំចេញអង្ករ ទៅទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ ខណៈអង្ករកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ជាអង្ករមានគុណភាពខ្ពស់ ។...
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ កម្រិតទឹកបានស្រកចុះយ៉ាងច្រើនតាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់...
បរទេស៖ យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល ប្រទេសវៀតណាម បានឱ្យដឹងថា ទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ៦ផ្សេងទៀត គ្រោងនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី១ ខែមីនាខាងមុខ បន្ទាប់ពីមានការពន្យាពេល ២សប្តាហ៍ ចំពោះការបន្តការគ្រោងទុក នៅពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មី បញ្ចប់នៅពាក់កណ្តាលខែកុម្ភៈនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានឈានទៅដល់ការ សម្រេចចិត្តចុងក្រោយ លប់ចោលនូវកម្មវិធីជំនួយដល់ផ្នែកអភិវឌ្ឍ ប្រទេសមីយ៉ាន់ម៉ាពាក់កណ្តាល ខណៈពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តអ៊ឺរ៉ុបក៏បានប្រកាស ដាក់ទណ្ឌកម្មទៅលើប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះផងដែរ ពាក់ព័ន្ធទៅនឹងការធ្វើ រដ្ឋប្រហារកាលពីពេលកន្លងមក។ យោងតាមប្រភពជាច្រើនទៀត បានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលជប៉ុន នឹងបដិសេធដាច់ខាតមិនហៅ ការផ្អាកជំនួយអភិវឌ្ឍន៍ឬ (ODA) នេះថាជាការដាក់ទណ្ឌកម្មឡើយ...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀនថាញ់ឡុង បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយ ក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ លានដូល្លាក្នុងឆ្នាំ ២០២២ រួមជាមួយនឹងវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី Sputnik V ចំនួន ៦០ លានដូសផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អជ្ញាធរគយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិកបានធ្វើការរឹបអូស បាននូវជាតិកូកាអ៊ីនដែលមានទំហំ រហូតទៅដល់ ២៣តោន និងត្រូវបានគេដឹងថា កំពុងត្រៀមឆ្ពោះទៅកាន់ ប្រទេសហូឡង់ជាគោលដៅចុងក្រោយ។ មន្ត្រីរបស់អាល្លឺម៉ង់ ត្រូវបានគេដឹងថា បានរកឃើញកូកាអ៊ីនចំនួន ១៦តោន នៅក្នុងទូកុងទីន័រចំនួន៥ ដែលបានធ្វើដំណើរមកដល់ផែទីក្រុង Hamburg ពីប្រទេសបារ៉ាហ្គាយតាំងតែពី ដើមខែមកម្ល៉េះខណៈដែល ៧,២តោនទៀត...
ភ្នំពេញ៖ ក្រសួងសុខាភិបាមកម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤នាក់ ដែលថយចុះជាងពីថ្ងៃម្សិលមិញ ២១នាក់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៤០នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់ ខណៈគ្មានអ្នកជាសះស្បើយ។ បើតាមការប្រកាសរបស់ក្រសួងគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ៧៤១នាក់ អ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន...