ភ្នំពេញ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើ ផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ហិចតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្តើមបើកលក់ ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។ លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥.០០០ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់...
បរទេស៖ មន្ត្រីក្រុងនិយាយថា ទីក្រុង ហូជីមិញ ក្នុងប្រទេសវៀតណាម គឺជាទីក្រុងមួយក្នុងចំណោម ទីក្រុងអាក្រក់បំផុតនៅលើពិភពលោក សម្រាប់ការបំពុលបរិយាកាស ហើយការបំភាយចេញ ពីម៉ូតូជាការទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គុណភាពខ្យល់កាន់តែអាក្រក់ទៅ ៗ នៅក្នុងទីក្រុងធំ ៗ របស់ប្រទេសវៀតណាម...
បរទេស៖ ប្រទេសវៀតណាម បានចរចាដើម្បីទទួលបាននូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ៦០ លានដូស ក្នុងចំណោមវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលត្រូវការសម្រាប់ឆ្នាំនេះ ដើម្បីគ្របដណ្តប់ ៧០ ភាគរយនៃប្រជាជនចំនួន ៩៨ លាននាក់របស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា មេដឹកនាំបណ្តាប្រទេសសេដ្ឋកិច្ចធំបំផុត លើលោក G7 បានធ្វើការសន្យារួមគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចធ្វើឲ្យចំនួន នៃការចែកចាយវ៉ាក់សាំង កាន់តែច្រើនឡើងជាងមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃសុក្រម្សិលមិញ បានបង្ហាញដែរថា ប្រទេសទាំងនោះនឹងចូលរួមការប្តេជ្ញា ចិត្តតាមរយៈទឹកប្រាក់មូលនិធិបន្ថែម សរុបប្រមាណជា៧,៥ពាន់លានដុល្លារ ខណៈដែលក្នុងនោះអាមេរិកម្នាក់ឯង គឺចូលរួមប្រមាណជា៤ពាន់លានដុល្លារ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ក្រុមយុវជន ត្រូវខិតខំសិក្សាដើម្បីបង្កើន សមត្ថភាពរបស់ខ្លួន ឱ្យសក្កិសមជាអ្នកបន្តវេន ខណៈប្រទេសជាតិកំពុងតែមានការអភិវឌ្ឍ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឱកាសចូលរួមសំណេះសំណាល ជាមួយមន្ត្រីរាជការ គ្រូបង្រៀន សិក្សានុសិស្ស នៅស្រុកកងមាស ខេត្តកំពង់ចាម...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។ ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០...
បរទេស៖ ចំនួនទារកទើបនឹងកើត នៅក្នុងប្រទេសចិនដែល បានចុះឈ្មោះជាមួយប៉ូលីសបានធ្លាក់ចុះទ្វេដង កាលពីឆ្នាំមុនដែលជាសញ្ញាបង្ហាញថា អត្រាកំណើតកំពុងបន្តធ្លាក់ចុះ និងសម្ពាធប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសដែលមានវ័យចំណាស់នេះ។ យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាមទិន្នន័យចេញផ្សាយ ដោយក្រសួងសន្តិសុខសាធារណៈនៅថ្ងៃច័ន្ទ មានទារកសរុបចំនួន ១០,០៤ លាននាក់ ដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាលក្នុងឆ្នាំ ២០២០ គឺទាបជាងឆ្នាំ ២០១៩...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសសហរដ្ឋអាមេរិក បានលើកឡើហថា ការខិតខំណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងមិនមានប្រសិទ្ធភាពនោះទេ បើគ្មានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លេខាធិការសារព័ត៌មាន នៃក្រសួងការបរទេស Ned Price ក៏បានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ តម្លៃរួមគ្នានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ លោក...
ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ដំណើរការផ្តាច់ទំនាក់ទំនងរបស់កងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដ៏តានតឹងមួយនៃព្រំដែន ដែលមានជម្លោះរបស់ពួកគេត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពព័ត៌មានផ្លូវការបានឲ្យដឹង ដោយដកស្រង់ប្រភពផ្លូវការថា ភាគីទាំងពីរបានបញ្ចប់ការដកកងទ័ព និងផ្នែករឹងរបស់យោធា ពីភាគខាងជើងនិងខាងត្បូងនៃបឹង Pangong នៅភាគខាងកើតតំបន់ Ladakh។ របាយការណ៍ក៏បានលើកឡើងផងដែរថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពឥណ្ឌា និងចិន នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ថ្មី មួយនៅថ្ងៃសៅរ៍នេះ...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង ៧ G-7 នៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា នឹងធានាឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសហប្រតិបត្តិការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមួយនេះ ងើបឡើងវិញពីជំងឺរាតត្បាត។ បណ្ដាមេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាថា“ យើងនឹងធ្វើការរួមគ្នា និងជាមួយអ្នកដទៃទៀត ដើម្បីធ្វើឱ្យឆ្នាំ២០២១ ក្លាយជារបត់មួយ សម្រាប់ពហុភាគីនិយម និងដើម្បីរៀបចំការស្តារឡើងវិញ ដែលលើកកម្ពស់សុខភាព...