ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់។ ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។ គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕
បរទេស៖ កូរ៉េខាងត្បូង បាននិយាយប្រាប់ថា កិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ស្តីពីកិច្ចព្រមព្រៀងចំណាត់ការពិសេស ទំនងជានឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ ក្រោយមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បញ្ជាឲ្យផ្អាកដកកងទ័ពអាមេរិក រហូតដល់ចប់ការត្រួតពិនិត្យយោធា។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីការទូតសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រារព្ធកិច្ចប្រជុំទី៨ ស្តីពីកិច្ចព្រមព្រៀងចំណាត់ការ ពិសេសលើកទី១១ តាមរយៈវីដេអូខល។ កិច្ចព្រមព្រៀងនោះ...
បរទេស៖ បេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានឮដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឆន្ទៈរបស់លោក ក្នុងការលុបបំបាត់នុយក្លេអ៊ែ និងថា លោកបានរក្សាការសន្យារបស់លោក ចាប់តាំងពីឆ្នាំ២០១៨។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ថា លោក Chung Eui-yongជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី មូន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១លានដូស ទៅដល់៤លានដូសពីប្រទេសឥណ្ឌា ព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់។ ក្នុងសន្និសីទសារព័ត៌មាន ទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអ ន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
ភ្នំពេញ៖ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា អតីតមេបក្សប្រឆាំងបានប្រាប់ទៅកាន់បុគ្គលឬក្រុមដែលបង្កើតគណបក្សនយោបាថ្មីកុំយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធជាមួយត្រូវទទួលខុសត្រូវដោយខ្លួនឯង។ យោងតាមសេចក្ដីថ្លែងការណ៍របស់សហមេធាវី លោក កឹម សុខា នៅថ្ងៃទី៧ ខែ កុម្ភៈនេះបានបញ្ជាក់ថា “បុគ្គលឬក្រុមណាដែលមានបំណងបង្កើត ឬកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយឬចលនានយោបាយណាមួយសូមកុំយកករណី ឬឈ្មោះ របស់ ឯកឧត្តមកឹម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យកូនប្រុសទាំង៣នាក់របស់សម្ដេច ,រដ្ឋមន្រ្តីវ័យក្មេង,មេបញ្ជាការកងទ័ព ,កូនរដ្ឋមន្ដ្រី ,កូនអ្នកធំ និងអ្នកសារព័ត៌មាន ត្រូវបានចាក់វ៉ាក់សាំងការជំងឺកូវីដ-១៩មុនគេ។ ជាមួយគ្នានេះ ដែរសម្ដេចតេជោក៏បានប្រកាសឈប់ឆ្លើយតបជាមួយក្រុមឆ្កែកាច(ក្រុមប្រឆាំង)ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជានាពេលនេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមអ្នកគាំទ្រ របស់សម្ដេច ឲ្យឈប់រំលឹកដល់ ឈ្មោះក្រុមឆ្កែកាច(ក្រុមប្រឆាំង) ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនប្រុសទាំង៣ របស់សម្ដេច ព្រមទាំងរដ្ឋមន្រ្តី និងមេទាហាន ដែលមានអាយុក្រោម៥៩ ជាអ្នកដែលត្រូវចាក់វ៉ាក់សាំង កូវីដ១៩មុនគេ ។