ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ថវិកាលើកចិត្ត ចំពោះនគរបាល ដែលផាកពិន័យ ពីអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺបើកតាមរយៈធនាគារ ប៉ុន្ដែបើនគរបាល ណាមួយមិនទទួល បានថវិកានេះ ត្រូវរាយការណ៍ជូនសម្ដេចភ្លាមៗ ដើម្បីមានវិធានដោះស្រាយ ។ សម្តេចក្រឡាហោម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ស៊ុ គឹមសាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ...
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានធ្វើការវិភាគ ពីស្ថានភាពភូមិសាស្រ្តនយោបាយ ពិភពលោកបច្ចុប្បន្ននេះ ប្រៀបបានទៅនឹងរឿងសាមកុក ពោលគឺអាមេរិកគឺ ឆាវឆាវ, ចិនគឺ លាវប៉ី និងរុស្ស៊ី គឺ ស៊ុនឈាន។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បន្ទាប់ពីការឃុំខ្លួន មេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេស រួមទាំងការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ឆ្នាំផងដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ លោក Barbara Woodward ដែលប្រទេសរបស់លោក កាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ប្ដូរវេនសម្រាប់ខែកុម្ភៈ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាបានឯកភាពគ្នា ក្នុងការលើកយកបញ្ហារបស់មីយ៉ាន់ម៉ា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយ ដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះ កមពុងត្រូវបានគ្រប់គ្រងដោយយោធា។ ក្រសួងបានឲ្យដឹងថា“ យើងសង្ឃឹមថា នឹងមានការដោះស្រាយស្ថានការណ៍ ដោយសន្តិវិធីស្របតាមច្បាប់បច្ចុប្បន្ន តាមរយៈការបន្តការសន្ទនានយោបាយ និងការការពារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពរបស់ប្រទេស” ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ី នឹងបន្តឃ្លាំមើលស្ថានការណ៍នេះ ឲ្យបានដិតដល់ ក្រោយពីលោកស្រី...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានគម្រាមដាក់ទណ្ឌកម្មជាថ្មី លើប្រទេសមីយ៉ានម៉ា ក្រោយមានរដ្ឋប្រហារធ្វើឡើង ដោយថ្នាក់ដឹកនាំយោធា និងបានស្នើឲ្យមានការឆ្លើយតបអន្តរជាតិ ដើម្បីដាក់សម្ពាធពួកគេ ឲ្យចុះចេញពីអំណាច។ លោក បៃដិន បានថ្កោលទោសដណ្ដើមអំណាចរបស់យោធា ពីរដ្ឋាភិបាដឹកនាំដោយជនស៊ីវិល នៅថ្ងៃចន្ទ និងការឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ បានផ្ញើសារទៅកាន់មន្រ្តីចរាចរណ៍ នៅទូទាំងរាជធានីឲ្យអប់រំ ណែនាំដល់ប្រជាពលរដ្ឋណា ដែលមកពីទីជនបទជិះល្មើសច្បាប់ ដោយពុំគួរពិន័យខ្លាំងពេកនោះទេ។ អនុសាសន៍ផ្តាំផ្ញើនេះធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃ ២ កុម្ភៈ។ លោក...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មី លើកទី២០ និងប្រារព្ធពិធីទិវានឹករលឹក ឆ្នាំ២០២១ (Thinking Day 2021) ដែលប្រធានបទឆ្នាំនេះ មានខ្លឹមសារគឺ ” ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព” ស្របនឹងសភាពការណ៍ប្រជាជន ចង់បាននាពេលបច្ចុប្បន្ន ។ លោកស្រី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យ ដឹងថា គិតចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ សរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ទៅធ្វើការងារនៅកូរ៉េខាងត្បូង ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារ មានរយៈពេល ៤ឆ្នាំ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសទុកពេល ឲ្យអាជីវករទាំងអស់ ដែល បានសង់រំលោភលើ ដីចំណីឆ្នេរសាធារណៈ ស្ថិតនៅចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ២៧ថ្ងៃ ដើម្បីរុះរើសំណង់ និងការងារផ្សេងៗចេញឲ្យអស់ ។ តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ...