ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិក និងទិវានឹករលឹក ឆ្នាំ២០២១ ក្រោមប្រធានបទ ប្រធានបទ” ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មី លើកទី២០ និងប្រារព្ធពិធីទិវានឹករលឹក ឆ្នាំ២០២១ (Thinking Day 2021) ដែលប្រធានបទឆ្នាំនេះ មានខ្លឹមសារគឺ ” ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព” ស្របនឹងសភាពការណ៍ប្រជាជន ចង់បាននាពេលបច្ចុប្បន្ន ។

លោកស្រី ស៉ិន សិរី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានសមាជិក សមាជិកាចំនួនប្រមាណ ១៤៨នាក់ បានស្ម័គ្រចិត្តមកសច្ចាចូលជាសមាជិកកាយឫទ្ធិនារីកម្ពុជា ពេញសិទ្ធិ ដែលបានផ្តល់កិត្តិយស មកចូលរួមក្នុងកម្មវិធីរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាឱកាសនេះ ។

សូមបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា ចលនាឯករាជ្យ ស្ម័គ្រចិត្ត មិនចូលបក្សសម្ព័ន្ធ មិនធ្វើនយោបាយ មិនរកប្រាក់ចំណេញ ហើយក៏មិនមែនជារបស់រដ្ឋាភិបាល ជាចលនាដែលមានការទទួលខុសត្រូវ ចូលរួមក្នុងការស្ថាបនាប្រទេសជាតិ និងពិភពលោក ដែលផ្តល់ឱកាសអោយកុមារី និងយុវតី បានអភិវឌ្ឍន៍គ្រប់កិត្យានុពលរបស់គេ ដើម្បីក្លាយខ្លួនជាពលរដ្ឋចេះ ទទួលខុសត្រូវចំពោះខ្លួនឯង ប្រទេសជាតិ និងពិភពលោកទាំងមូល ។

សមាគមត្រូវបានបង្កើតឡើង តាំងពីក្នុងសម័យអាណានិគមនិយមបារាំង ដោយសារតែសង្រ្គាមទើបសមាគមត្រូវបានកាត់ផ្តាច់សកម្មភាពជាង ២ ទសវត្ស ហើយសមាគមត្រូវបានបង្កើតឡើងវិញ នៅឆ្នាំ១៩៩៦ ៕

To Top