ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនលោក យ៉ាង ជីឈី នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យរដ្ឋបាលលោក បៃដិន ផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា លើចំណងទាក់ទងទ្វេភាគីដើម្បីធ្វើឱ្យទំនាក់ទំនងនេះវិលត្រឡប់ ទៅរកទិសដៅនៃ ការអភិវឌ្ឍប្រកបដោយស្ថិរភាព។
លោកយ៉ាង សមាជិកការិយាល័យកណ្តាលនៃការិយាល័យ នយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សាជាក់ស្តែង ជាមួយសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក – ចិន ឲ្យដឹងថាទំនាក់ទំនងទ្វេភាគីឥឡូវនេះ “ឈរនៅពេលវេលាដ៏សំខាន់ និងឱកាសថ្មីៗ និងបញ្ហាប្រឈមថ្មីៗផងដែរ”។
វាជាកិច្ចការមួយសម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក ដើម្បីស្តារទំនាក់ទំនងឡើងវិញទៅរកផ្លូវដែលអាចព្យាករណ៍បាន និងមានលក្ខណៈស្ថាបនា និងដើម្បីកសាងគំរូនៃអន្តរកម្មរវាងប្រទេសធំទាំងពីរ ដែលផ្តោតលើការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ។
លោកយ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បានបញ្ជាក់បន្ថែមថា“ ខ្ញុំជឿថា នេះក៏ឆ្លើយតបទៅនឹងការរំពឹងទុករបស់បណ្តាប្រទេសនៅក្នុងសហគមន៍ពិភពលោកផងដែរ”៕
ដោយ ឈូក បូរ៉ា
