រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធាមីយ៉ាន់ម៉ា បានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាមានអាសន្នកាលពីថ្ងៃចន្ទ ។ សេចក្តីថ្លែងការណ៍ចេញ ដោយយោធាបានដាក់ថា ស្ថិតក្រោមការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ សហភាពរដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីចំនួន ១១រូប ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្ត្រីចំនួន ២៤រូប ត្រូវបានដកចេញពីតំណែងរបស់ពួកគេ ។...
ហាវ៉ាណា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសគុយបា បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសគុយបា បានកើនឡើងលើសពី១.០០០នាក់ ដែលជាការកើនឡើងលើកដំបូង ចាប់តាំងពីជំងឺឆ្លងរាតកាលពីឆ្នាំមុន ។ ប្រទេសដែនកោះមួយនេះ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១.០១២នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២៦.៦៨៦នាក់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាធនាគារពិភពលោក ADB បានប្រកាសផ្តល់ថវិកាជំនួយដែលមានទឹកប្រាក់ប្រមាណជា២៥លានដុល្លារទៅដល់រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន ដើម្បីអាចទិញយកវ៉ាក់សាំង សម្រាប់ការពារកូវិដ។ សាខាធនាគារ ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងម៉ានីល បានថ្លែងដែរថា កញ្ចប់ថវិកានេះគឺជាផ្នែកមួយ នៃកញ្ចប់ពង្រឹងសុខាមាលភាព ដែល ADB ធ្លាប់បានអនុម័តប្រមាណជា១២៥លានដុល្លារ តាំងតែពីខែសីហាឆ្នាំទៅ ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសហ្វីលីពីន បានរាយការណ៍ករណីឆ្លង សរុបប្រមាណជា៥២៥...
ធនាគារដៃគូ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយប.ស.ស. ហើយលោកលោកស្រី ជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថានទាំងអស់ អាចបង់ភាគទាន មកកាន់ប.ស.ស. បានតាមរយៈធនាគារដៃគូនេះ។
ភ្នំពេញ៖ថ្ងៃទី 29 មករា 2021៖កម្មវិធីដ៏ជោគជ័យ កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ កាលពីថ្ងៃពុធ ទី ២៧ ខែមករានេះ ដោយបានផ្តល់ជូនអតិថិជន ដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។ អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ មានឈ្មោះ ឡឹម...
បរទេស៖ មន្ត្រីណាតូជាន់ខ្ពស់ ៤រូប បាននិយាយថា កងទ័ពអន្តរជាតិ គ្រោងនឹងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសកាលផុតកំណត់ក្នុងខែឧសភា ដែលមានចែងក្នុងកិច្ចព្រមព្រៀង របស់ពួកតាលីបង់ជាមួយសហរដ្ឋអាមេរិក ហើយនេះជាសកម្មភាពមួយ ដែលអាចបង្កឲ្យមានភាពតានតឹងកើនឡើង ជាមួយពួកតាលីបង់ ដែលទាមទារឲ្យមានការដកទ័ពទាំងស្រុង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមមន្ត្រីទាំង៤រូបនោះ...
បាងកក៖ ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញ នៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។ បើតាម SCG ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវវិធានការប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែនរហ័សទាន់ពេលនៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់ការផ្ដល់នូវនវានុវត្តន៍...
ភ្នំពេញ ៖ កងយោធាមួកខៀវកម្ពុជា ចំនួន១៨៤នាក់ (នារី២៤នាក់) ក្នុងកងឯកភាពអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៣៩៦ បានមាតុភូមិនិវត្តមកដល់មាតុ ប្រទេសវិញហើយ នារំលងអធ្រាតនៃថ្ងៃទី១ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់ បេសកកម្មអង្គការសហប្រជាជាតិ ដោយជោគជ័យក្នុងរយៈពេល១ឆ្នាំ ក្នុងតំបន់បេសកកម្មនៅ សាធារណរដ្ឋលីបង់។ នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិ បានថ្លែងក្នុងឱកាស...
បរទេស ៖ នៅថ្ងៃចន្ទនេះ ប្រទេសអង់គ្លេស បានបង្កើតសំណើផ្លូវការមួយ សុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ដោយស្វះស្វែងរកភាព ជាសមាជិកនៃកិច្ចព្រមព្រៀង មាន១១ប្រទេសចូលរួម ដើម្បីបើកផ្លូវថ្មី សម្រាប់ក្រោយចាកចេញពីអឺរ៉ុប ។ ដោយធ្វើការប្រកាសអំពីសំណើនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Liz Truss តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា វានឹងដាក់ប្រទេសអង់គ្លេស ក្នុងបេះដូងរបស់ប្រទេសមាន...
បរទេស ៖ អ្នកសារព័ត៌មានឥណ្ឌាជាច្រើនរូប កំពុងតែប្រឈមមុខ នឹងបទចោទប្រកាន់ពីបទបង្កការញុះញង់ ជុំវិញសេចក្តីរាយការណ៍ របស់ពួកគេ និងសារបង្ហោះលើអនឡាញផ្សេងទៀត ស្តីពីបាតុកម្មតវ៉ាធ្វើឡើង ដោយកសិករកាលពីសប្ដាហ៍មុន បង្កឲ្យមានការរិះគន់ ចំពោះចំណាត់ការផ្លូវច្បាប់នោះ ពីសំណាក់សមាគម ប្រព័ន្ធផ្សព្វផ្សាយ។ តាមសេចក្តីរាយការណ៍ មានពាក្យបណ្ដឹងត្រូវបានគេប្តឹងទៅប៉ូលីស ក្នុងរដ្ឋតិចបំផុតចំនួន៥ ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលរួមមានទាំងលោក Rajdeep Sardesai ជាពិធីករសារព័ត៌មានដ៏ល្បីនៅទូរទស្សន៍...