អត្ថបទ

ទីបំផុត កម្មវិធីដ៏ពេញនិយម កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២ របស់សែលកាត បានស្វែងរកឃើញអតិថិជន ដ៏មហាសំណាងហើយ

ភ្នំពេញ៖ថ្ងៃទី 29 មករា 2021៖កម្មវិធីដ៏ជោគជ័យ កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ កាលពីថ្ងៃពុធ ទី ២៧ ខែមករានេះ ដោយបានផ្តល់ជូនអតិថិជន ដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។

អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ មានឈ្មោះ ឡឹម ឆាយចាន់ថុល ជាប្រជាពលរដ្ឋនៃភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយរូបគាត់បានបញ្ចេញ អារម្មណ៍ឱ្យដឹង នូវសេចក្តីសោមនស្សរីករាយបំផុត ចំពោះការឈ្នះរង្វាន់ ដ៏មហាសំណាងនេះ។ គាត់បានថ្លែងថា ឱកាសឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នេះ គឺពិតជាមិននឹកស្មានដល់ទាល់តែសោះ ព្រោះរង្វាន់ដ៏អស្ចារ្យនេះ ​ត្រូវបានឈ្នះយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលដើមឆ្នាំថ្មីតែម្តង។

គួររំលឹកផងដែរ កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha 2020 X-Rides ចំនួនពីរគ្រឿង បន្ថែមពីលើរង្វាន់ថ្មីៗជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះ អតិថិជនមានឱកាសគ្រប់ពេល ដើម្បីឈ្នះរង្វាន់ភ្លាមៗ ជាមួយទឹកប្រាក់រហូតដល់ទៅ 100ដុល្លារ ឬទិន្នន័យ 500 មេកាបៃ សម្រាប់លេងអ៊ីនធើណិត ដោយឥតគិតថ្លៃផងដែរ។

អតិថិជនដែលមានសំណាង បានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ ណន ធារក្ស ជាកម្មករកាត់ដេរ មកពីភូមិកោះចំការ ឃុំបឹងសាឡាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ថង សុធា ជាអ្នកនាំសំបុត្រ មកពីភូមិគោកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ យើងពិតជាមាន សេចក្តីសោមនស្សរីករាយបំផុត ចំពោះអតិថិជនដែលបាន ឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធី ដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយម យ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង”។

“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តតបស្នងជូនអតិថិជន ដ៏ស្មោះស្ម័គ្ររបស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគត ប្រកបដោយផ្កែផ្កានាពេលខាងមុខ។

អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នឹងបង្ហាញវត្តមាន នៅក្នុងកម្មវិធីប្រគល់រង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែកុម្ភៈនេះ។

អតិថិជនសែលកាត អាចបញ្ចូលទឹកប្រាក់ 5,000៛ (1.25 ដុល្លារ) និង 10,000៛ (២,៥០ ដុល្លារ) បាន ចាប់តាំងពីខែមករា ឆ្នាំកន្លងទៅនេះ ហើយរាល់ការបញ្ចូលទឹកប្រាក់ទាំងអស់ នឹងទទួលបានឱកាសម្តង ដើម្បីឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងរង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ៕

To Top