ភ្នំពេញ៖ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានស្លាប់បាត់បង់ជីវិត និងនាយទាហានម្នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែនឱរ៉ាល់ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់លើហ្វេសប៊ុក នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហាន...
បរទេស៖ ក្រុមហ៊ុន Novo Nordisk ដែលជាក្រុមហ៊ុនឱសថយក្សរបស់ប្រទេស ដាណឺម៉ាក បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកបរិច្ចាគ ដល់អ្នកនយោបាយសហរដ្ឋអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាពច្របូកច្របល់ កាលពីសប្តាហ៍មុន នៅពេលដែលហ្វូងអ្នកគាំទ្រ អាណាធិបតេយ្យ...
ស្វាយរៀង ៖ ណែនំាជាច្រើនលើកច្រើនសា អាជីវករនៅផ្សារវាលយន្តក្រុងស្វាយរៀង នៅតែបន្តលក់ដូរលើចញ្ចើមផ្លូវ បង្កប៉ះពាល់សណ្តាប់ធ្នប់ និងចរាចរណ៍សារធារណៈ ពេលនេះ អភិបាលរងក្រុងបាន ប្រើវិធានការក្ដៅ ឲ្យរុសរើចេញពីផ្លូវជាបន្ទាន់ ។ លោក សរ សុដានីអភិបាលរងក្រុង បានអោយដឹង នៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១ ថា រដ្ឋបាលក្រុងស្វាយរៀង បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក ច្រើនសា តាមរយៈមេក្រូ...
ភ្នំពេញ ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថា ការទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ មិនមែនជាទំនាស់ដីធ្លីនោះទេ តែបើមានគូភាគី ទៅទាស់គ្នាលើដីរដ្ឋនោះ គឺខុសច្បាប់។ លោកថា ជាមួយគ្នានោះរដ្ឋអំណាច នឹងដកហូតយកដីមកវិញ ហើយផ្ដន្ទាទោសចំពោះគូភាគី ដែលទន្ទ្រានយកដីរដ្ឋ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ...
បាដាដ៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ាក់ បានអនុម័តទៅលើវិធានការណ៍រឹតត្បិតសម្រាប់ការធ្វើដំណើរចូល និងមកពីបណ្តាប្រទេសចំនួន២០ ដែលជាកន្លែងមានពូជវីរុសថ្មី កំពុងឆ្លងរាលដាល ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យព័ត៌មាន របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានឲ្យដឹងថា ប្រទេសចំនួន២០នោះរួមមាន ចក្រភពអង់គ្លេស អូទ្រីស ប៊ែលហ្ស៊ិក...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងលើសពី ២៣លាននាក់ គិតត្រឹមថ្ងៃពុធ ។ សកលវិទ្យាល័យបានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កើនឡើងដល់ ២៣.០២៩.៤៥០នាក់...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រកាសថា ប្រសិនបើក្នុងករណី ជួបការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ ការចតគ្មានសណ្តាប់ធ្នាប់ ត្រូវប្រញាប់ទាក់ទង មកប្រព័ន្ធទូរស័ព្ទ៣ខ្សែ។ លេខទូរស័ព្ទ២នោះរួមមាន៖ទី១-ផ្នែកអន្តរាគមន៍ចរាចរណ៍ គឺ០៧៨ ៨៧៧ ០០៩ , ០១៧ ៨៣១ ៩៤១ ។ ទី- ក្រុមការងារព័ត៌មាន និង...
ប៊ូហ្គោតា៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា លោកអភិបាលក្រុង Jaime Pumarejo បានឲ្យដឹងនៅថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្សចំនួន១៤នាក់បានរងរបួស នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកច្នៃ នៅក្រុង Barranquilla ប្រទេសកូឡុំប៊ី ដែលជារដ្ឋធានីនៅភាគខាងជើង ដេប៉ាដឺម៉ង់ Atlantico ។ បន្ទាប់ពីបានថ្កោលទោស ទៅលើការវិនិច្ឆ័យ លោកអភិបាលក្រុង...
ភ្នំពេញ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ១៥១៤គម្រោង លើផ្ទៃដីចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដែលប្រើប្រាស់ទុនវិនិយោគ ប្រមាណជាង...
បរទេស៖ រដ្ឋាភិបាលប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ អំពីការស្លាប់ថ្មីនៃអ្នកជំងឺកូវីដ១៩ចំនួន ២នាក់ទៀត ដែលនាំឱ្យអ្នកស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ៦៩នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២៧១ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ២៥៩នាក់ ដែលសរុបអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ១១ ២៦២ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៤...