ព័ត៌មានអន្តរជាតិ

ថៃមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន ២នាក់ទៀត សរុបអ្នកស្លាប់កើនដល់ ៦៩នាក់ និងរកឃើញថ្មីអ្នកឆ្លងក្នុងសហគមន៍ ២៥៩នាក់

បរទេស៖ រដ្ឋាភិបាលប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ អំពីការស្លាប់ថ្មីនៃអ្នកជំងឺកូវីដ១៩ចំនួន ២នាក់ទៀត ដែលនាំឱ្យអ្នកស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ៦៩នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២៧១ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ២៥៩នាក់ ដែលសរុបអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ១១ ២៦២ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា អ្នកស្លាប់ទាំង២នាក់ នោះ គឺម្នាក់ជាបុរសជនជាតិ អង់គ្លេសអាយុ ៧១ ឆ្នាំ មានជំងឺទឹកនោមផ្អែម ជំងឺក្រពេញ និងមហារីកសួត។

សូមជម្រាបថា ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ សរុប ១១ ២៦២ នាក់ ក្នុងនោះ បានព្យាបាល ឱ្យជាសះស្បើយចំនួន ៧ ៦៦០នាក់ អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៣ ៥៣៣ នាក់ និង អ្នកស្លាប់បានកើនឡើងដល់ ៦៩ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top