ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ពី២៣លាននាក់

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងលើសពី ២៣លាននាក់ គិតត្រឹមថ្ងៃពុធ ។

សកលវិទ្យាល័យបានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កើនឡើងដល់ ២៣.០២៩.៤៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងដល់៣៨៣.៩៣៩នាក់ គិតត្រឹមម៉់ោង៥និង់២២នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង២២នាទីម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន២.៨២១.៥១២នាក់ បន្ទាប់មកមានរដ្ឋតិចសាស់ ចំនួន២.០៣២.៨០៩នាក់ និងរដ្ឋផ្លរីដា មានអ្នកឆ្លងជំងឺចំនួន១.៥១៧.៤៧២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top