ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលលីទុយអានី បានអនុញ្ញាតឱ្យអាជ្ញាធរ តៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី”ដោយមិនអើពើនឹងការប្រឆាំង យ៉ាងខ្លាំងនិងការដាស់តឿន ជាច្រើនលើក ។ ទង្វើដ៏អាក្រក់ របស់ភាគី លីទុយអានី នេះបានល្មើសយ៉ាងកម្រោល នូវគោលការណ៍ប្រទេសចិនមួយ បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល និងល្មើសនឹងពាក្យសន្យា ផ្នែកនយោបាយ ដែល លីទុយអានី បានធ្វើក្នុងសេចក្តីប្រកាស...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ បានធ្វើការអំពាវនាវឲ្យ ទីភ្នាក់ងារតាមឃ្លាំមើលកិច្ចការងារ នុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ គួរតែធ្វើការជៀសវាងអាកប្បកិរិយា បែបលំអៀង ទៅលើគោលនយោបាយ នៅក្នុងបេសកកម្ម បែបបច្ចេកទេស។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានបញ្ជាក់ថាសាធារណៈរដ្ឋអ៊ីស្លាម ក្នុងទំនួលខុសត្រូវជាសមាជិក នៃទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិឬ...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស លើសេចក្តីសម្រេចមួយ ដែលស្នើឡើងដោយសមាជិកសភាអាមេរិក ឲ្យឈប់ទទួលស្គាល់លោក វ្លាឌីមៀរ ពូទីន ជាប្រធានាធិបតីរុស្ស៊ី ប្រសិនបើលោកស្ថិត នៅក្នុងអំណាចក្រោយ ឆ្នាំ២០២៤នោះ ថាជារឿងមិនសមហេតុផល និងបានពិពណ៌នាសំណើនោះ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រុស្ស៊ី។ អាណត្តិជាប្រធានាធិបតី របស់លោក ពូទីន នឹងត្រូវដល់ពេលបញ្ចប់នៅក្នុងឆ្នាំ២០២៤...
ថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាអំពីការកសាង “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ដោយបានគូសបញ្ជាក់ថា គួរអនុវត្តទស្សនៈ អភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ចាត់ទុកស្តង់ដារខ្ពស់ ចីរភាព ផ្តល់វិភាគទានដល់ប្រជាជនជាគោលដៅ ពង្រឹងមូលដ្ឋានសហប្រតិបត្តិការតភ្ជាប់គ្នា ពង្រីកទំហំថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ការនិងគ្រប់គ្រងហនិភ័យឱ្យល្អ ខិតខំសម្រេចកិច្ចសហប្រតិបត្តិការ កម្រិតកាន់តែខ្ពស់ គុណភាពនៃការផ្គត់ផ្គង់មានកម្រិតកាន់តែខ្ពស់ ការអភិវឌ្ឍមានភាពរឹងមាំកាន់តែខ្លាំង ដើម្បីជំរុញការរួមកសាង “ខ្សែក្រវាត់និងផ្លូវ”...
កម្មវិធីពិសេសរបស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនក្រោមចំណង ជើង ថា “អូឡាំពិកក្នុងសិល្បៈ” ត្រូវបានផ្សាយជាផ្លូវការនៅប៉ុស្តិ៍អូឡាំពិកនៅថ្ងៃទី ១៩ ខែវិច្ឆិកា។ លោកShen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Lu Yingchuan អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិន និងលោក Yu Zaiqing អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាអនុប្រធានគណៈកម្មាធិការ អូឡាំពិក ចិន ជាដើមបានអញ្ជើញ ចូលរួមពិធីសម្ពោធ បើក ។ កម្មវិធី”អូឡាំពិកក្នុងសិល្បៈ” គឺជាកម្មវិធីវប្បធម៌ដែលបង្ហាញពីវប្បធម៌អូឡាំពិកនិងស្មារតីអូឡាំពិក ។ ពេលថ្លែងសុន្ទរកថា លោក Shen Haixiong បានគូសបញ្ជាក់ថា នៅក្នុងលិខិតអបអរសាទរការបើកប៉ុស្តិ៍អូឡាំពិក CCTV និងវេទិកាឌីជីថលរបស់ប៉ុស្តិ៍អូឡាំពិក លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បាន លើកឡើងនូវការរំពឹងទុក ថា ប៉ុស្តិ៍អូឡាំពិកគួរតែ និទានរឿងរ៉ាវអំពី កីឡាចិន ផ្សព្វផ្សាយ ពីស្មារតីកីឡាចិន ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកកីឡាអន្តរជាតិតាមរយៈកីឡាអូឡាំពិកនិងការផ្សព្វផ្សាយវប្បធម៌ ដើម្បីជំរុញការរៀនសូត្រពីគ្នាផ្នែកអរិយធម៌ និង ការតភ្ជាប់គ្នាការតភ្ជាប់ដួងចិត្តរបស់ប្រជាជនរវាង ប្រទេស នានាលើពិភពលោក។ ការ បើកកម្មវិធី”អូឡាំពិកក្នុងសិល្បៈ” គឺដើម្បីអនុវត្តជាក់ស្តែង នូវខ្លឹមសារសំខាន់ នៃលិខិតអបអរសាទររបស់លោកស៊ីជីនភីង បង្ហាញយ៉ាងស៊ីជម្រៅ នូវ ខ្លឹមសារសំខាន់ នៃ ស្មារតី អូឡាំពិក និង ផ្សាយ ដោយពេញទំហឹង នូវ កីឡាអូឡាំពិក និង វប្បធម៌អូឡាំពិក ។
បរទេស៖ ប្រទេសលីទុយអានី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រេឌីតនាំចេញមានទំហំទឹកប្រាក់៦០០ដុល្លារ ជាមួយធានាគារនាំចេញ-នាំចូលសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ នេះបើយោងតាមសម្តីរដ្ឋមន្ត្រីសេដ្ឋកិច្ចលីទុយអានី លោក Ausrine Armonaite មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ក្រោយប្រទេសលីទុយអានីអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថានទូតក្រៅផ្លូវការ។ នៅក្នុងខែសីហា ប្រទេសចិនបានទាមទារឲ្យប្រទេសលីទុយអានី ដកឯកអគ្គរដ្ឋទូតខ្លួន ប្រចាំនៅទីក្រុងប៉េកាំង និងនិយាយថា ខ្លួននឹងហៅត្រឡប់វិញនូវប្រេសិតរបស់ចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន នឹងត្រូវបានហៅថា ការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសលីទុយអានី។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis នៅក្នុងខែសីហា និងបានព្រមព្រៀងគ្នាលើចំណាត់ការរួមទ្វេភាគី ដើម្បីជួយ លីទុយអានី ទប់ទល់នឹងសម្ពាធពីប្រទេសចិន។ លោក Gabrielius Landsbergis បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ថា “យើងគិតថាចំណងមិត្តភាពសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ គឺមានស្ថិរភាពនិងយូរអង្វែងជាង ដោយពួកគេផ្អែកលើក្រឹត្យក្រមនៃច្បាប់ ដូច្នេះពួកគេបំពេញតាមចំណាប់អារម្មណ៍ របស់លីទុយអានីល្អជាង”៕
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំង ចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួននៅក្នុងអំឡុងអ្វី ដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូលក្នុងភាគឦសាននៃតំបន់កំណត់ការពារដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិនជាក់លាក់មួយ នៅមុនពេលធ្វើការហោះចេញវិញ និងបានបន្ថែមថាយន្តហោះទាំងនោះ មិនបានបំពានដែនអាកាសរបស់ខ្លួននោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនចេញយន្តហោះចម្បាំងនិងយន្តហោះចាក់ប្រេងក្នុងអាកាស ដែលនេះជាវិធានការតាមធម្មតាមួយ ដើម្បីទប់ទល់នឹងភាពអាសន្ន អាចកើតមាន។ គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសចិននិងប្រទេសរុស្ស៊ី ជាញឹកញាប់តែងតែហោះហើរចូលទៅក្នុងតំបន់នោះ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានជម្លោះការអះអាងកម្មសិទ្ធិ ជុំវិញរឿងតំបន់កំណត់ការពារ ដែនអាកាសផ្សេងៗគ្នា៕
បរទេស៖ ដោយពោលសំដៅ ដល់គ្រាប់បែកនុយក្លេអ៊ែ អាមេរិក នៅលើទឹកដីអាល្លឺម៉ង់ ដែលអាចបំពាក់ជាមួយយន្តហោះចម្បាំងអាល្លឺម៉ង់ ក្នុងករណីមានវិបត្តិនោះ អគ្គលេខាធិការអង្គការសម្ពន្ធមិត្ត លោក Jens Stoltenberg បានមានប្រសាសន៍ នៅថ្ងៃសុក្រថា ណាតូរំពឹងថា ប្រទេសអាល្លឺម៉ង់ នឹងនៅតែជាផ្នែកនៃការចែករំលែក នុយក្លេអ៊ែ របស់សម្ពន្ធមិត្ត។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us...
បរទេស៖ លោក David Cohen នាយករង នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល នៃសហរដ្ឋអាមេរិក (CIA) បានធ្វើទស្សនកិច្ច ដោយមិនបានគ្រោងទុក ទៅកាន់វិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Cohen បានជួបជាមួយ...
ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំនេះ គឺជាទិវាបង្គន់ពិភពលោកលើកទី ៩ ដែលធ្វើក្រោមប្រធានបទ “យកចិត្តទុកដាក់ខ្ពស់ចំពោះបង្គន់” ។ បញ្ហាឡើងកំដៅនៃអាកាសធាតុ វីរុស COVID-19 សុខភាពមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើមសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបង្គន់ ។ តាំងពីឆ្នាំ ២០១៣ មក អង្គការសហប្រជាជាតិបានបង្កើតទិវាបង្គន់ពិភពលោក ដើម្បីក្រើនរំលឹកមនុស្សគ្រប់រូបឱ្យយកចិត្តទុកដាក់លើរក្សាអនាម័យបរិស្ថាន និងចាត់វិធានការយ៉ាងសកម្ម ។ ការបង្កើតអរិយធម៌បង្គន់គឺជាបញ្ហាមូលដ្ឋានជីវភាពរស់នៅរបស់ប្រជាជន...