ព័ត៌មានអន្តរជាតិ

កម្មវិធី”អូឡាំពិកក្នុងសិល្បៈ” ត្រូវបានផ្សាយនៅ ប៉ុស្តិ៍អូឡាំពិក CCTV របស់អគ្គ ស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

កម្មវិធីពិសេសរបស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនក្រោមចំណង ជើង ថា   “អូឡាំពិកក្នុងសិល្បៈ” ត្រូវបានផ្សាយជាផ្លូវការនៅប៉ុស្តិ៍អូឡាំពិកនៅថ្ងៃទី ១៩ ខែវិច្ឆិកា។ 

លោកShen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  លោក Lu Yingchuan អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិន និងលោក Yu Zaiqing អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាអនុប្រធានគណៈកម្មាធិការ អូឡាំពិក ចិន ជាដើមបានអញ្ជើញ ចូលរួមពិធីសម្ពោធ បើក ។

កម្មវិធី”អូឡាំពិកក្នុងសិល្បៈ” គឺជាកម្មវិធីវប្បធម៌ដែលបង្ហាញពីវប្បធម៌អូឡាំពិកនិងស្មារតីអូឡាំពិក ។

ពេលថ្លែងសុន្ទរកថា លោក Shen Haixiong បានគូសបញ្ជាក់ថា នៅក្នុងលិខិតអបអរសាទរការបើកប៉ុស្តិ៍អូឡាំពិក CCTV និងវេទិកាឌីជីថលរបស់ប៉ុស្តិ៍អូឡាំពិក  លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បាន លើកឡើងនូវការរំពឹងទុក ថា ប៉ុស្តិ៍អូឡាំពិកគួរតែ និទានរឿងរ៉ាវអំពី កីឡាចិន ផ្សព្វផ្សាយ ពីស្មារតីកីឡាចិន ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកកីឡាអន្តរជាតិតាមរយៈកីឡាអូឡាំពិកនិងការផ្សព្វផ្សាយវប្បធម៌ ដើម្បីជំរុញការរៀនសូត្រពីគ្នាផ្នែកអរិយធម៌ និង ការតភ្ជាប់គ្នាការតភ្ជាប់ដួងចិត្តរបស់ប្រជាជនរវាង ប្រទេស នានាលើពិភពលោក។

ការ បើកកម្មវិធី”អូឡាំពិកក្នុងសិល្បៈ” គឺដើម្បីអនុវត្តជាក់ស្តែង នូវខ្លឹមសារសំខាន់ នៃលិខិតអបអរសាទររបស់លោកស៊ីជីនភីង បង្ហាញយ៉ាងស៊ីជម្រៅ នូវ ខ្លឹមសារសំខាន់ នៃ ស្មារតី អូឡាំពិក និង ផ្សាយ ដោយពេញទំហឹង នូវ កីឡាអូឡាំពិក និង វប្បធម៌អូឡាំពិក ។ 

To Top