ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ ស្របពេលយន្តហោះរុស្ស៊ីនិងចិន ហោះចូលក្នុងតំបន់កំណត់ ការពារដែនអាកាសខ្លួន

បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំង ចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួននៅក្នុងអំឡុងអ្វី ដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា។ 

អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូលក្នុងភាគឦសាននៃតំបន់កំណត់ការពារដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិនជាក់លាក់មួយ នៅមុនពេលធ្វើការហោះចេញវិញ និងបានបន្ថែមថាយន្តហោះទាំងនោះ មិនបានបំពានដែនអាកាសរបស់ខ្លួននោះទេ។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនចេញយន្តហោះចម្បាំងនិងយន្តហោះចាក់ប្រេងក្នុងអាកាស ដែលនេះជាវិធានការតាមធម្មតាមួយ ដើម្បីទប់ទល់នឹងភាពអាសន្ន អាចកើតមាន។ 

គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសចិននិងប្រទេសរុស្ស៊ី ជាញឹកញាប់តែងតែហោះហើរចូលទៅក្នុងតំបន់នោះ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានជម្លោះការអះអាងកម្មសិទ្ធិ ជុំវិញរឿងតំបន់កំណត់ការពារ ដែនអាកាសផ្សេងៗគ្នា៕ 

To Top
×