ព័ត៌មានអន្តរជាតិ

បទវិភាគ៖ លីទុយអានី នឹងទទួលរងផលវិបាកទាំងអស់ ដោយសារល្មើសយ៉ាងកម្រោល នូវគោលការណ៍ ប្រទេសចិនមួយ

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលលីទុយអានី បានអនុញ្ញាតឱ្យអាជ្ញាធរ តៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី”ដោយមិនអើពើនឹងការប្រឆាំង យ៉ាងខ្លាំងនិងការដាស់តឿន ជាច្រើនលើក ។

ទង្វើដ៏អាក្រក់ របស់ភាគី លីទុយអានី នេះបានល្មើសយ៉ាងកម្រោល នូវគោលការណ៍ប្រទេសចិនមួយ បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល និងល្មើសនឹងពាក្យសន្យា ផ្នែកនយោបាយ ដែល លីទុយអានី បានធ្វើក្នុងសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនង ផ្លូវទូតរវាងប្រទេសទាំងពីរ ។ ភាគីចិននឹងចាត់វិធានការ ដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាព ជាតិនិងបូរណភាពដែនដី ។ ភាគី លីទុយអានី ចាំបាច់ត្រូវទទួលរងផលវិបាកទាំងអស់ ដែលបណ្តាលមកពីការ បំពានលើទំនុកចិត្ត។

យោងតាមសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនង ផ្លូវទូតដែលភាគីទាំងពីរ ចិននិងលីទុយអានី បានចុះហត្ថលេខា កាលពីឆ្នាំ១៩៩១ ភាគីលីទុយអានី បានទទួលស្គាល់ យ៉ាងច្បាស់លាស់ថា រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ នៃប្រទេសចិន តំបន់តៃវ៉ាន់ គឺជាផ្នែកមួយនៃដែនដី ប្រទេសចិន ដែលមិនអាចពុះបំបែកបាន ហើយបានសន្យាថា នឹងមិនបង្កើតទំនាក់ទំនង ផ្លូវការនិងធ្វើការប្រាស្រ័យ ទាក់ទងផ្លូវការជាមួយ តំបន់តៃវ៉ាន់នោះទេ ។ ព្រមពេលជាមួយគ្នានេះ ដោយសារ លីទុយអានី ជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប បានជាលីទុយអានីចាំបាច់ ត្រូវគោរពតាមគំនិត ឯកភាពរួមអំពីគោលការណ៍ ប្រទេសចិនមួយដែលចិន និងសហភាពអឺរ៉ុបបានឈានដល់ ។

កាលពីខែកក្កដាឆ្នាំនេះ លីទុយអានី បានឯកភាពគ្នា ក្នុងការបង្កើតអ្វីដែលហៅថា “ទីស្នាក់ការ” នៅក្រុងវីលនីសរដ្ឋធានី លីទុយអានី របស់អាជ្ញាធរតៃវ៉ាន់ ដែលបានបំពានខ្សែបន្ទាត់ក្រោម ស្តីពីការមិនធ្វើការប្រាស្រ័យ ទាក់ទងផ្លូវការជាមួយអាជ្ញាធរតៃវ៉ាន់ ។ ធ្វើជាការព្រមាន ភាគីចិនបានប្រកាសកោះហៅ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅលីទុយអានី ឱ្យមកវិញកាលពីខែសីហា ឆ្នាំនេះ ព្រមទាំងទាមទារឱ្យ ភាគីលីទុយអានីកោះហៅ ឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំនៅចិនទៅវិញ ដើម្បីកែតម្រូវសេចក្តី សម្រេចចិត្តដ៏ខុសឆ្គងភ្លាម ។

បច្ចុប្បន្ននេះ ភាគី លីទុយអានី បានធ្វើតាមទំនងចិត្ត ល្មើសនឹងគោលការណ៍ ប្រទេសចិនមួយយ៉ាងកម្រោល បង្ករឿងហេតុ ដែលប្រកបដោយគ្រោះថ្នាក់ ចំពោះភាគីចិន ប្រការនេះបានលាតត្រដាង យ៉ាងពេញលេញ នូវការគិតមិនបានវែងឆ្ងាយ ខាងយុទ្ធសាស្ត្រ របស់អ្នកនយោបាយ លីទុយអានី ។

បញ្ហាតៃវ៉ាន់ ពាក់ព័ន្ធដល់ផលប្រយោជន៍ ជាស្នូលរបស់ចិន លីទុយអានីបង្ករឿងហេតុ លើបញ្ហាតំបន់តៃវ៉ាន់ ពិតជាមិនដឹងសមត្ថភាព របស់ខ្លួននោះទេ ។ គោលការណ៍ប្រទេសចិនមួយ ជាគំនិតឯកភាពរួម លើផ្ទៃអន្តរជាតិ ហើយក៏ជាមូលដ្ឋាន នយោបាយ សម្រាប់ប្រទេសចិនអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសផ្សេងទៀត ។ ភាគីចិនបានអធិប្បាយ យ៉ាងច្បាស់ជាច្រើន លើកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការសម្រេចការបង្រួបបង្រួមជាតិ គឺមានភាពយ៉ាងមុតមាំមិនងាករេ ហើយខ្សែបន្ទាត់ក្រហម នៃការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ក៏មិនអនុញ្ញាតឱ្យ មានការបំពាននោះឡើយ ។

លីទុយអានី ចាំបាច់ត្រូវកែតម្រូវសេចក្តី សម្រេចចិត្តខុសភ្លាម ប្រសិនបើចចេសដើរតាមផ្លូវខុសឆ្គង ដែលល្មើសនឹងគោលការណ៍ ប្រទេសចិនមួយ នោះ មុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរនិងទទួលរងផលវិបាកទាំងអស់ជាមិនខាន ។ អ្នកណាក៏មិនអាចវាយតម្លៃ ទាបចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះឡើយ!៕

To Top