ព័ត៌មានអន្តរជាតិ

អង្គការណាតូ រំពឹងថាប្រទេសអាល្លឺម៉ង់ នឹងស្ថិតនៅក្នុងការចែករំលែក នុយក្លេអ៊ែ របស់សម្ព័ន្ធមិត្ត

បរទេស៖ ដោយពោលសំដៅ ដល់គ្រាប់បែកនុយក្លេអ៊ែ អាមេរិក នៅលើទឹកដីអាល្លឺម៉ង់ ដែលអាចបំពាក់ជាមួយយន្តហោះចម្បាំងអាល្លឺម៉ង់ ក្នុងករណីមានវិបត្តិនោះ អគ្គលេខាធិការអង្គការសម្ពន្ធមិត្ត លោក Jens Stoltenberg បានមានប្រសាសន៍ នៅថ្ងៃសុក្រថា ណាតូរំពឹងថា ប្រទេសអាល្លឺម៉ង់ នឹងនៅតែជាផ្នែកនៃការចែករំលែក នុយក្លេអ៊ែ របស់សម្ពន្ធមិត្ត។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងខណៈធ្វើទស្សនកិច្ច ទីក្រុងប៊ែកឡាំងយ៉ាងដូច្នេះថា “ការចែករំលែកនុយក្លេអ៊ែ គឺជារឿងសំខាន់ ព្រោះវាជាការរៀបចំ ដែលសម្ពន្ធមិត្តអង្គការណាតូរួមគ្នា និងផ្តល់ការទប់ទល់នុយក្លេអ៊ែ”។

លោកអគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធារូបនេះ បានមានប្រសាសន៍បន្តទៀតថា “វាក៏ផ្តល់ឲ្យប្រទេសមួយ ដូចជាអាល្លឺម៉ង់ នូវកៅអីមួយកន្លែងតុអង្គុយ ហើយខ្ញុំគិតថា នេះគឺសំខាន់ក្រៃលែងសម្រាប់សម្ពន្ធមិត្តអឺរ៉ុប ព្រោះបន្ទាប់មក យើងចូលរួមពាក់ព័ន្ធ យើងធ្វើការទទួលខុសត្រូវ និងយើងមានពាក់និយាយ”។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រោយរបស់ប្រទេសអាល្លឺម៉ង នឹងចំបាច់ត្រូវធ្វើការសម្រេចចិត្ត អំពីការផ្លាស់ប្តូរយន្តហោះចម្បាំង Tornado មានអាយុកាលចំំណាស់របស់ប្រទេស ដែលយន្តហោះនេះ ត្រូវបានបំពាក់តួនាទី ក្នុងចែករំលែកនុយក្លេអ៊ែ ប៉ុន្តែសមាជិកសភាមួយចំនួន មានជំទាស់ប្រឆាំងមិនឲ្យទិញយន្តហោះថ្មី៕

ប្រែសម្រួល៖ប៉ាង កុង

To Top