អ៊ីរ៉ាក់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ (IS) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសមួយនៅក្នុងខេត្ត Diyala ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ឧទ្ធម្ភាគចក្រកាំភ្លើងរបស់កងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកក្នុងខេត្ត...
បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...
ភ្នំពេញ៖ ក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃទី១៨ វិច្ឆកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានពិភាក្សាយ៉ាងច្រើន ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការ ផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការរីកលូតលាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែ សមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងវិស័យនយោបាយ-សន្តិសុខ លោក HAYASHI Yoshimasa បានកោតសរសើរចំពោះ ការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែក ដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ លើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយលោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរ ទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការពិគ្រោះ យោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបាន ជោគជ័យនូវតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន និងលោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពី ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា “អាស៊ានមានតួនាទីសំខាន់...
ភ្នំពេញ៖ គោលនយោបាយឈ្នះៗរបស់សម្តេចតេជោ បានធ្វើឲ្យវិវាទរយៈពេលច្រើនឆ្នាំ រវាងអ្នកវិនិយោគចិនលោក អ៊ូ អ៊ួយមិញដែលបានធ្វើការវិនិយោគលើកំពង់ផែភ្នំពេញ ជាមួយនិងលោក ហ៊ី បាវី (ប្រធានកំពង់ផែភ្នំពេញ) ត្រូវបានបញ្ចប់ដោយស្នាមញញឹមនិងពេញចិត្តក្នុងការទទួល យកការសម្របសម្រួលក្រោមគោលនយោបាយឈ្នះៗសម្តេចតេជោ។ សូមបញ្ជាក់ថាដោយលោក អ៊ូ អ៊ួយមិញ មានបទ ពិសោធន៍ការងារអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន លោកប្រាប់ថាតាមការអំពាវនាវនិងចង្អុលបង្ហាញរបស់សម្តេចពេលអញ្ជើញទៅប្រទេសចិនក្នុងឆ្នាំ ២០១១ គាត់បានសម្រេចចិត្តចុះមកប្រទេសកម្ពុជានៅឆ្នាំ២០១២ ដោយមានទំនាក់ទំនងល្អជាមូយ ឯកឧត្តម ហ៊ី បាវី ប្រធានកំពង់ផែភ្នំពេញ។ នៅឆ្នាំ ២០១៤ លោក អ៊ូ អ៊ួយមិញ បានចូលសញ្ជាតិកម្ពុជាព្រោះចង់មានឱកាសពេញលេញចូលរួមអភិវឌ្ឍន៍កំពង់ផែកម្ពុជា។ លោក អ៊ូ អ៊ួយមិញ ក៏បានអញ្ជើញ លោក ហ៊ី បាវី ទៅទស្សនៈកិច្ចនៅកំពង់ផែចិនទៀតផង។ បន្ទាប់មកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការពង្រីកកំពង់ផែនៅថ្ងៃទី ១០ មករា ឆ្នាំ២០១៤។ ពេលនោះ លោក ហ៊ី បាវី បានណែនាំភាគីចិនអោយទិញដីមួយចំនួននៅក្នុងគម្រោងពង្រីកផែ។ នៅថ្ងៃទី ៥ ធ្នូ ២០១២ លោក អ៊ូ អ៊ួយមិញ បានចុះកិច្ចសន្យាទិញដី ៥៨ហិកតា (ប្លង់រឹង) នៅក្នុងទីតាំងគម្រោងអភិវឌ្ឍន៍កំពង់ផែ។ បន្ទាប់មកក៏មាន សជណលេខ ២៣ឧស ចុះថ្ងៃទី ៦ មករា ២០១៧ និរាករណ៍ចោលរួមទាំងដីលោក អ៊ូ អ៊ួយមិញ ទាំងអស់។ ទន្ទឹមនោះលោក អ៊ូ អ៊ួយ មិញ ក៏បានទិញដី៦ហិកតាផ្សេងទៀតនៅជិតផែភ្នំពេញ (ប្លង់រឹង) ក៏មានវិវាទតាមផ្លូវតុលាការជាមួយអ្នកផ្សេង ទៀតដែលរំលោភបំពានមកលើរូបគាត់។ សរុបទឹកប្រាក់ដែលគាត់បានចំណាយទិញដីគឺប្រមាណជាង៦លានដុល្លារ។ លោក អ៊ូ អ៊ួយមិញ បានព្យាយាមសុំ លោក ហ៊ី បាវី អោយជួយដោះស្រាយអស់រយៈពេលជាង៥ឆ្នាំមកនេះ ប៉ុន្តែពុំទទួលបានលទ្ធផល។ ទើបថ្ងៃទី ៤ សីហា ២០២១ គាត់បានដាក់លិខិតគោរពសុំអន្តរាគមន៍មកសម្តេច។ លោក ដួង តារា បានខិតខំសម្របសម្រួលជាមួយលោក ហ៊ី បាវី អស់រយៈពេលជិត៣ខែ ទើបថ្ងៃនេះ គាត់បានយល់ព្រមកាត់ដី(ឈ្មោះគាត់) ចំនួន ៣៦ ហិកតានៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនទៅភាគីចិនដើម្បីបញ្ចប់វិវាទ ដែលភាគីទាំងពីរបានផ្តិតមេដៃបញ្ចប់វិវាទទាំងស្រុងក្រោមការសម្របសម្រួលរបស់លោក។ វិវាទនេះបានបញ្ចប់ទាំងស្រុង នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ប្រកបដោយដោយស្នាមញញឹម ការពេញចិត្ត ទទួលយកការដោះស្រាយតាមគោលនយោបាយឈ្នះៗ ក្រៅប្រព័ន្ធតុលាការ ដោយមិនមានការប្តឹងផ្តល់ទាមទារអ្វីបន្តទៀតនោះទេ។ ក្នុងនោះផងដែរ លោក អ៊ូ អ៊ួយមិញ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានខិតខំដោះស្រាយវិវាទនេះ ហើយលោកបានសន្យាថា លោកនឹងបន្តកៀងគរអ្នកវិនិយោគចិន ដើម្បីការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន។ ចំណែកលោក ដួង តារា ក៏បានអរគុណដល់ភាគីទាំងពីរ ដែលបានព្រមព្រៀង-ឯកភាពគ្នាបញ្ចប់វិវាទដោយស្នាមញញឹម និង បន្តការរាប់អានគ្នាតទៅមុខ និង ចាប់ដៃគ្នាក្នុងការកៀងគរអ្នកវិនិយោគដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយការដោះស្រាយបញ្ចប់វិវាទនេះ គឺក្នុងគោលបំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិ យោគចិន និង អ្នកវិនិយោគនៅបណ្ដាប្រទេសផ្សេងៗទៀតសូមឲ្យមានការជឿទុកចិត្តលើប្រទេសកម្ពុជា និង អ្នកកំពុងវិនិយោគនៅប្រទេសកម្ពុជាសូមកុំមានការព្រួយបារម្ភ ហើយបើសិនជាមានបញ្ហាអ្វី សម្តេចតេជោនាយករដ្ឋមន្ត្រី និងដោះស្រាយជូនអ្នកវិនិយោគទាំងអស់ ដោយមិនមានការរើសអើងឡើយ។ លោក ដួង តារា ក៏ស្នើស៉ំឲ្យប្រជាពលរដ្ឋ-អ្នកវិនិយោគចេះស្រលាញរាប់អានគ្នា ដោយគ្មានការរើសអើង និងចែករំលែកក្តីស្រលាញ់ស្នាមញញឹមចំពោះគ្នាទៅវិញទៅមក យើងចូលរួមសាងអំពើល្អទាំងអស់គ្នា៕ (ហ្វេសប៊ុកផេក Duong Dara)
ញូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ករណីជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមកើនឡើងម្តងទៀត នៅក្នុងតំបន់មួយចំនួននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានស្ថិរភាពក្នុងកម្រិតខ្ពស់ បន្ទាប់ពីការកើនឡើងនៃតំបន់ដីសណ្តនៅរដូវក្តៅនេះ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមាន លោក Anthony Fauci មាន បានថ្លែងយ៉ាងដូច្នេះ ។ លោក Fauci បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគោលនយោបាយ Bipartisan កាលពីថ្ងៃចន្ទថា...
បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ដល់រដ្ឋមន្ត្រីការបរទេសចិនថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជារឿងសំខាន់ ទន្ទឹមនឹងការបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅហុងកុងនិងតំបន់ស៊ីនជាំង។ ចំណងមិត្តភាពរវាង ប្រទេសជិតខាងគ្នាទាំងពីរនេះ មានភាពរអាក់រអួលម្តងម្កាល ជុំវិញជម្លោះទឹកដីនិងរឿងរ៉ាវ សង្គ្រាមលោកលើកទី២ ប៉ុន្តែលោក Yoshimasa Hayashi ដែលចូលកាន់តំណែងថ្មីក្នុងខែនេះ បាននិយាយថា ការកសាងចំណងមិត្តភាពប្រកបដោយស្ថិរភាពនិង អំណោយផលល្អ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់ អាហ្វ្រិកដែលបានពន្យាពេលជាយូរ ដើម្បីបង្ហាញការគាំទ្រចំពោះទ្វីបនេះ ស្របពេលកំពុងមានភាពអាសន្នផ្នែកសុខាភិបាល និងអំពើហិង្សាស៊ីវិល នៅក្នុងប្រទេសជាច្រើនក្នុងតំបន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើងថា ជារដ្ឋដែលរំលោភសេរីភាពសាសនា។ កូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលត្រូវបានគេចាត់ទុកថាជា “ប្រទេសដែលនាំឱ្យមាន ការព្រួយបារម្ភជាពិសេស”។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្តន្ទាទោស បុរសជាប់ចោទម្នាក់ និង ស្ត្រីជាប់ចោទ២នាក់ទៀត ជាគូកន ដោយដាក់គុក ក្នុងម្នាក់ៗកំណត់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់រក្សាទុក និងជួញដូរគ្រឿង ប្រមាណកន្លះ គីឡូក្រាម ប្រព្រឹត្ត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧...
បរទេស៖ មន្រ្តីទូតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានព្រមានថា ក្រុមភេរវកររដ្ឋឥស្លាមកំពុងសម្រុកទៅមុខទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយបង្កើតតំបន់កាន់កាប់ខ្លួនឯង “ស្ទើរតែទាំងអស់” នៅក្នុងខេត្តរបស់ខ្លួន ខណៈដែលការកើនឡើងនៃការវាយប្រហារច្រើនជាង 5 ដងកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តំណាងពិសេសរបស់ស្ថាប័នសម្រាប់អាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons...