បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២...
ភ្នំពេញ ៖ លោក គី តិច ក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា គ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គី តិច បានបញ្ជាក់ថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១៧ វិច្ឆិកា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា «សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា...
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ACMECS (កិច្ចពិភាក្សាយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ) លើកទី៣ តាមប្រព័ន្ធវីដេអូពី ក្រោមកិច្ចសម្របសម្រួល លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី...
PHNOM PENH, Nov. 18 (Xinhua) — Traffic jam, usually a kind of annoying experience in modern big cities, now signals vigor and...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងរបៀបផ្ញើសារដាស់តឿន ទៅមនុស្សទាំងឡាយណា ដែលចេញពីគុក ហើយរក្សាជំហរក្នុងការធ្វើសកម្មភាព ប្រឆាំងជាក់ស្តែងដដែលនោះ នឹងចូលគុកវិញហើយ ។ លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ១៨ វិច្ឆិកា នេះបានលើកឡើងថា “អ្នកដែលបានចេញពីគុក បើថាមានជំហរដដែលជាទ្រឹស្តីបាន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០គម្រោងដែលកំណត់ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ។ ក្នុងជំនួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le...
បរទេស៖ រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយអ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះ ស្វះស្វែងលុបចោល ឬក៏ផ្លាស់ប្តូរស្ថាប័នសំខាន់ៗ ដែលពួកគេនិយាយថាត្រូវបានប្លន់យក ដោយឥស្សរជនយោធា។ កិច្ចប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៤៧៣សម្លេងទល់នឹង២០៦សម្លេងច្រានចោលសេចក្តីព្រាងច្បាប់នោះ និងមានការធ្វើអនុប្បវាទ ចំនួន៦សម្លេង ដែលស្នើឲ្យរដ្ឋធម្មនុញ្ញអនុម័តក្រោម របបយោធាក្នុងឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យមានការ បែងចែកអំណាចច្បាស់លាស់។ សេចក្តីព្រាងច្បាប់នោះ គឺត្រូវបានគាំទ្រដោយអ្នកដាក់ញត្តិចំនួន១៣០.០០០នាក់ និងស្វះស្វែងឲ្យរំលាយចោលព្រឹទ្ធសភាតែងតាំងដោយរបប យោធាមានចំនួន២៥០អាសនៈ និងរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធតុលាការរដ្ឋធម្មនុញ្ញ និងទីភ្នាក់ងារសំខាន់ៗរបស់រដ្ឋ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃ គឺនៅតែត្រូវបានដឹកនាំដោយស្ថាបនិករដ្ឋប្រហារឆ្នាំ២០១៤ ដែលនៅតែស្ថិតនៅក្នុងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ជាការបោះឆ្នោត មួយត្រូវក្រុមប្រឆាំងនិយាយថា ត្រូវបានលើកកម្ពស់ទៅតាមការពេញចិត្តរបស់យោធា៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ មនុស្សចាស់ដែលគ្មានទីពឹង នៅក្នុងរដូវរងារដែលនឹងឈានចូល មកដល់ឆាប់ៗនេះ គឺជាគោលដៅសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្តេចបានអំពាវនាវដល់សមាជិកគ្រួសារ និងអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង ក្នុងរដូវរងារ ព្រោះរដូវនេះ តែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ វាងាយនាំទៅដល់ការឆ្លងជំងឺកូវីដ-១៩ ។ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់...