តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ លោក Ali Bagheri បានប្រកាសថា លោកនឹងជួបជាមួយអ្នកការទូតសហភាពអឺរ៉ុបលោក Enrique Mora នៅថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ លោក Bagheri បាន សរសេរ ថា “ខ្ញុំ នឹង ជួប អ្នក...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាលើកចុងក្រោយ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ។ ខាងក្រោមនេះជាឯកសារឧបសម្ព័ន្ធ ស្តីពី ការកែសម្រួលទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូស ជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៖
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការខ្ចីប្រាក់ពីបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ និងត្រឹមត្រូវតាមសំណូមពរត្រូវការ”។ ការថ្លែងរបស់លោកនេះ បន្ទាប់ពីមានមតិលើកឡើងថា ការខ្ចីបំណុលបរទេសជាបន្តបន្ទាប់អាចធ្វើឲ្យ ប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភ ដូច្នេះរាជរដ្ឋាភិបាលគួរពន្យល់ឲ្យបានច្បាស់លាស់ អំពីការខ្ចីប្រាក់នេះ ។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ គឺរាជរដ្ឋាភិបាលគ្រោងខ្ចីពីដៃគូអភិវឌ្ឍន៍ជាង...
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយស្តីពីការ ប្រសិទ្ធភាពការងារនគរបាលប្រចាំថ្ងៃដល់កម្លាំង នគរបាលការិយាល័យជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺ១-ការពង្រឹងនិតិវិធី ២-ការពង្រឹងនិតិវិធីរដ្ឋបាល ៣-កិច្ចការងារបញ្ជូនសំណុំរឿងនិងដីការ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យប្រទេសអ៊ីស្រាអែល ផ្អាកការសាងសង់លំនៅស្ថាន និងឈប់បន្តការដេញថ្លៃ សម្រាប់ផ្ទះលំនៅឋានថ្មីចំនួន១.៣០០ផ្ទះ នៅក្នុងតំបន់ West Bank ដែលត្រូវបានប្រកាស កាលពីចុងសប្ដាហ៍កន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមួយរូបរបស់គណៈកម្មការ ប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយដូច្នេះថា “លំនៅស្ថាននោះ គឺមានភាពខុសច្បាប់ ស្ថិតក្រោមច្បាប់អន្តរជាតិ និងជាឧបសគ្គដ៏ធំមួយ ក្នុងការសម្រេចបាននូវដំណោះស្រាយ...
វ៉ាស៊ីនតោន៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ីរ៉ង់លោក Robert Malley បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ “ស្ថិតក្នុងដំណាក់កាលសំខាន់” ដោយបានរំលឹកឡើងវិញ នូវបង្អួចចរចា ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ នឹងមិនបើកចំហជារៀងរហូតនោះទេ។ លោក Malley បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងការហៅទូរស័ព្ទមួយ ដោយសំដៅទៅលើផែនការ សកម្មភាពទូលំទូលាយរួម និងត្រូវបានគេស្គាល់ជាទូទៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថា “យើងស្ថិតក្នុងដំណាក់កាលសំខាន់...
ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍...
ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោកស្របតាមគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី...
ភ្នំពេញ ៖ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋចំនួន១, ៨៨៣, ៧៤៤, ៨០២,០០០ រៀល ស្មើនឹង៥៧០,៩៤លានដុល្លារ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០លានដុល្លារដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធា របស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំ និងមន្ត្រីស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកថ្កោលទោស ចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ដោយកងកម្លាំងយោធាស៊ូដង់” ។ “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រី លោក អាប់ដាឡា ហាំដុក...