បរទេស៖ ក្រុមមន្ត្រីការទូតនៃប្រទេសអ៊ីរ៉ង់ និងសហភាពអ៊ឺរ៉ុប នឹងត្រូវជួបគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាទៅលើប្រធានបទនៃការជាប់គាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ងនិងអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian គឺជាអ្នកដែលបានថ្លែងប្រកាសប្រាប់អំពី ពេលវេលានៃជំនួបគ្នាលើកនេះទៅកាន់សមាជិកសភាជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ ជំនួបគ្នាលើកនេះត្រូវបាន គេមើលឃើញថាធ្វើឡើងនៅ ក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្ស៊ិក ទីក្រុងប្រ៊ូស៊ែលនៅក្រោយជំនួបគ្នាម្តងហើយរវាងមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ជាមួយនឹងប្រេសិត ពិសេសតំណាងឲ្យអ៊ឺរ៉ុបលោក Enrique Mora នៅក្នុងទីក្រុងតេហរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងមក។ គេជឿជាក់ថាប្រសិនបើកិច្ចព្រមព្រៀងឈាន...
បរទេស៖ លោក Colin Powell អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក បានទទួលមរណភាព ដោយសារកូវីដ១៩ ក្នុងអាយុ៨៤ឆ្នាំ។នេះយោងតាមកាសែត People’s Daily ។ លោក កូលីន ផៅវែល (Colin Powell) ធ្លាប់ជានាយឧត្តមសេនីយ៍ជាន់ខ្ពស់ផុតលេខ ស្បែកខ្មៅទី១និងក្មេងជាងគេ និងជារដ្ឋមន្រ្តីការបរទេស ស្បែកខ្មៅទី១ របស់សហរដ្ឋអាមេរិក។ លោកសិក្សានៅសាលា West Point ធ្លាប់ប្រយុទ្ធជាកូនទាហាននៅសង្រ្គាមវៀតណាម និងមេបញ្ជាការជាន់ខ្ពស់ពេលសង្រ្គាមនៅអុីរ៉ាក់។ ឪពុកម្តាយរបស់លោកជាជនអន្តោប្រវេសន៍ មានដើមកំណើតនៅប្រទេស Jamaica ៕
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានលើកលែងទោស ដល់អ្នកទោសចំនួន ១,៣១៦ នាក់។ យោងតាមបទបញ្ជានេះអ្នកទោសចំនួន ១,៣១៦ នាក់ត្រូវបានលើកឡើងដោយផ្អែកលើ មូលដ្ឋានមនុស្សធម៌។ ក្រុមប្រឹក្សា ក៏បានបិទសំណុំរឿងប្រឆាំងនឹងមនុស្សចំនួន ៤,៣២០ នាក់ ដែលកំពុងត្រូវបានកាត់ទោសនៅតុលាការផ្សេងៗនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទន្ទឹមនឹងនេះដែរអគ្គមេបញ្ជាការនៃសេនាប្រមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានឲ្យដឹងនៅក្នុងសាររបស់លោកទៅកាន់សាធារណជននៅថ្ងៃច័ន្ទនេះថា ការអនុវត្តកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណងនាំមកនូវភាពរុងរឿងដល់ប្រទេសនិងការបង្កើតសហព័ន្ធសហព័ន្ធប្រជាធិបតេយ្យ។...
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នារសៀល ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេះ បានបង្គាប់អោយឃុំខ្លួន បណ្ដោះអាសន្ន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការបើកបររថយន្តក្នុងភាពស្រវឹង និង ធ្វេសប្រហែស បណ្តាលអោយបុក មនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន៧នាក់ ប្រព្រឹត្ត នៅភូមិត្រពាំងថ្លឹង១...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នឹងអញ្ជើញចូលរួមកិច្ចប្រជុំរបស់ គ.ជ.អ.ប ដោយផ្ដោតសំខាន់លើរបៀបវារៈ ចំនួន៤នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវិដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.អ.ប នាថ្ងៃទី១៨...
អង់ការ៉ា៖ លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគីអាចទិញយន្តហោះចម្បាំង ប្រភេទ Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក បង្កកការលក់យន្តហោះចម្បាំង F-16 មកឱ្យតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជា បងប្អូនស្ថិតនៅក្នុងនិន្នាការ នយោបាយជាអ្នកប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា ក៏ដោយ តែកុំជឿលង់តាមគំនិតអគតិ ដែលញុះញង់បងប្អូន ឲ្យរើសអើងវ៉ាក់សាំង ហើយមិនព្រមទទួល យកការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ។ នេះបើយោងតាមរយៈហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចនាវាចម្បាំង របស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac កើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍ លើកទី៣០ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវ បញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសកម្ពុជា។ ជាការកត់សម្គាល់ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាជាមួយលោក Mohammed bin Abdulrahman Al-Thani ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសកាតា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន News 18 នៅថ្ងៃទី១៨ ខែតុលា...