ម៉ូស្គូ៖ នាវាប្រឆាំងនាវាមុជទឹករបស់រុស្ស៊ីបានតាមដាននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក និងរារាំងនាវាបរទេសនេះមិនឱ្យរំលោភលើដែនទឹករបស់រុស្ស៊ី នៅសមុទ្រជប៉ុន នៅថ្ងៃសុក្រនេះបើយោងតាមសេវាកម្មផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ី Zvezda បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ Zvezda បានរាយការណ៍ថា នាវាពិឃាត USS Chafee បានចូលទៅជិតដែនទឹករបស់ប្រទេសរុស្ស៊ី ហើយបានព្យាយាមឆ្លងកាត់ព្រំដែនរដ្ឋបន្ទាប់ពីប្រតិបត្តិការនៅសមុទ្រជប៉ុនអស់រយៈពេលជាច្រើនថ្ងៃ។ នាវាប្រឆាំងនាវាមុជទឹករបស់ប្រទេសរុស្ស៊ីឈ្មោះ Admiral Tributs បានតាមដាននាវាចម្បាំងបរទេសបានចេញការព្រមានមួយដោយជូនដំណឹងដល់នាវាពិឃាត អំពីការមិនអាចទទួលយកបាននៃសកម្មភាពបែបនេះ ហើយត្រូវបណ្តេញអ្នកឈ្លានពានចេញពីដែនទឹកនៅពេលដែលនាវាចម្បាំងអាមេរិក មិនបានផ្លាស់ប្តូរទិសដៅរបស់ខ្លួនតាមការព្រមាន។ នាវាពិឃាតរបស់អាមេរិកបានផ្លាស់ប្តូរទិសដៅហើយត្រលប់ក្រោយ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្ទាប់ពីអាមេរិក បើកការវាយប្រហារខ្មែរ នៅកំពង់ផែរាម ឥឡូវដល់វេនអូស្ត្រាលី មកអើតមើលម្តង បណ្តាក់គ្នាដូចខ្យង មកឃ្លាំមើលកម្ពុជា។ សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានដេញនាវាពិឃាតរបស់ទ័ពជើងទឹកអាមេរិកមួយគ្រឿង មិនឲ្យបំពានចូលក្នុងដែនទឹករុស្ស៊ី ស្ថិតនៅជិតសមុទ្រជប៉ុន នៅក្នុងអំឡុងសហសមយុទ្ធយោធាមូស្គូនិងប៉េកាំង។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា នាវារុស្ស៊ី Admiral Tributs ដែលជាំនាវាប្រឆាំងនាវាមុជទឹកដ៏ធំបំផុតនៃកងនាវាប៉ាស៊ីហ្វិក បានរារាំងមិនឲ្យនាវាអាមេរិក USS Chafee ធ្វើដំណើរចូលក្នុងដែនទឹកគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នាវា USS...
បរទេស៖ ឧត្តមសេនីយ៍ម៉ារីនរបស់អាមេរិក លោក Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិក បានសារភាពកាលពីខែមុនថា សហរដ្ឋអាមេរិកបានបង្កើត « កំហុសដ៏ខ្លោចផ្សា» នៅពេលដែលខ្លួនបានបាញ់មីស៊ីល Hellfire ទៅលើរថយន្តតូយ៉ូតាពណ៌សដែលបើកបរដោយ លោក Zemeai Ahmadi នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យសមាជិកគ្រួសារលោក Ahmadi សរុប ១០...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជា ឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក...
ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំង HMAS Anzac នឹងមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។ អូស្រ្តាលី រីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាព ចូលរួមក្នុងតំបន់ របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រលប់មកអាស៊ីអាគ្នេយ៍ នៅឆ្នាំនេះ។...
បរទេស៖ ភាពតានតឹងកាន់តែខ្លាំងឡើង ៗ រវាងអ្នកនយោបាយ ដែលមានអំណាចបំផុត របស់ប្រទេសទាំងពីរ និងអតីតបងប្អូន ប្រដាប់អាវុធនឹងគ្នា អាចនឹងឈានដល់ចំណុចកំពូល។ ទំនាក់ទំនងភាតរភាព ដែលចងភ្ជាប់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បានឈរនៅក្នុងការសាកល្បងពេលវេលា។ ទោះយ៉ាងណាក៏ដោយ ដោយសារការវិវត្ត នយោបាយនាពេលថ្មីៗនេះ ចំណងនេះអាចប្រឈមមុខនឹង ការសាកល្បង...
កៅស៊ុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ប្រជាជន របស់កោះតៃវ៉ាន់ បានសម្តែងនូវការថប់បារម្ភ និងកំហឹង កាលពីថ្ងៃសុក្រទី១៥ ខែតុលាម្សិលមិញនេះ បន្ទាប់ពីមនុស្សចំនួន៤៦នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុ ដែលបានបំផ្លាញផ្ទះប្លុកដែលចាស់ទ្រុឌទ្រោម ខណៈក្រុមអ្នកស៊ើបអង្កេត បានស្វែងរកអ្វីដែលបង្កឱ្យ មានភ្លើងឆេះដ៏សាហាវបំផុត របស់កោះនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ...
ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ និងការឯកភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានកិច្ចសហការជាមួយក្រុមការងារ បច្ចេកទេស នៃគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាពអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌...
ភ្នំពេញ៖ គិតមកទល់ពេលនេះ ក្រុងបាត់ដំបង កំពុងរងការជន់លិច តាមតំបន់មួយចំនួនហើយ ដោយសារល្បឿនទឹកហូរចាក់ ពីស្រុកសំឡូត ឆ្ពោះទៅបឹងទន្លេសាប តាមស្ទឹងសង្កែ។ ជាក់ស្ដែងបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជំនន់ស្ទឹងសង្កែ គិតត្រឹមម៉ោង ១៨:២០ នាទី នាថ្ងៃទី ១៦ ខែតុលា...