តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវដល់ប្រទេសជិតខាង នៅជុំវិញភាគពាយ័ព្យរបស់អ៊ីរ៉ង់ កុំអនុញ្ញាតឱ្យមានវត្តមាន យោធាបរទេស ហើយបានព្រមានប្រឆាំង នឹងសកម្មភាពបែបនេះថា ជា “ ការជីករណ្តៅ សម្រាប់បងប្អូន” ។ លោក Ayatollah Ali Khamenei ដែលជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា“...
ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៤ តុលា នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល...
ភ្នំពេញ ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១៖ សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេ ក្រោមការសហការរវាង សែលកាត និងSabaiCode បានបញ្ចប់ដោយជោគជ័យ សំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល ១២ ខែ ដោយផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៏គេហទំព័រ HTML...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បើកអង្គប្រជុំតាមប្រពន្ធ័ Video Conference បន្ទាន់មួយ នាព្រឹកថ្ងៃទី៤ ខែតុលានេះ សំដៅពង្រឹងការអនុវត្តសារាចរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការព្រួយបារម្ភ...
តេអេរ៉ង់៖ នេះបើតាមប្រធាន AEOI បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវតែបញ្ជាក់ពីជំហររបស់ខ្លួន ទាក់ទងនឹងសកម្មភាពបំផ្លិចបំផ្លាញមួយកាលពីខែមិថុនាប្រឆាំងនឹងអាគាររបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា វាជាការសំខាន់ក្នុងការកត់សម្គាល់ថា មានឧប្បត្តិហេតុភេរវកម្មនៅទីនោះ ហើយអ៊ីស្រាអែលបានទទួលស្គាល់វា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយសំណួរមួយទាក់ទងនឹងតម្រូវការរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ សម្រាប់ការចូលដំណើរការសិក្ខាសាលាផលិតគ្រឿងបន្លាស់ centrifuge ដើម្បីផ្តល់សេវាកម្មកាមេរ៉ាឃ្លាំមើល មន្ត្រីអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់គ្មានកាតព្វកិច្ចផ្តល់សិទ្ធិចូលដំណើរការបែបនេះទេ។ នៅថ្ងៃទី...
សេអ៊ូល៖ យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើង បានសម្រេចចិត្តស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងអន្ដរកូរ៉េទាំងអស់ ដែលចាប់ផ្តើមពីម៉ោង ៩ ព្រឹកនៅថ្ងៃច័ន្ទនេះ។ របាយការណ៍នេះបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានប្រកាស ដើម្បីធ្វើតាមការសន្យារបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោកបានបង្ហាញពីចេតនាស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងអន្ដរកូរ៉េ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការរំពឹងទុកនិងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល ដែលចង់ឱ្យទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូងត្រូវបានស្តារឡើងវិញ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា “ អាជ្ញាធរកូរ៉េខាងត្បូង គួរតែខិតខំប្រឹងប្រែងជាវិជ្ជមាន...
ម៉ានីល៖ អភិបាលក្រុងម៉ានីលលោក Francisco Domagoso នៅថ្ងៃច័ន្ទនេះបានដាក់ពាក្យសុំវិញ្ញាបនប័ត្ររបស់ខ្លួន ដើម្បីឈរឈ្មោះជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ក្នុងការបោះឆ្នោតខែឧសភា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Francisco Domagoso មានអាយុ ៤៦ ឆ្នាំដែលល្បីល្បាញដោយឈ្មោះហៅក្រៅរបស់លោក ឈ្មោះ Isko Moreno និងមិត្តរួមការងាររបស់លោក ឈ្មោះ Willie Ong...
ភ្នំពេញ ៖ បុរសសង្ស័យជាមេខ្យល់ជួញដូរមនុស្ស ចំនួនពីរនាក់ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់អោយឃុំខ្លួន និង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការនាំមនុស្សជិត១០០នាក់ លួចឆ្លងដែនទៅធ្វើការ ជាកម្មករដាំដំឡូង និង...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនផាកពិន័យ ទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។ យោងតាមសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងការងារ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក អ៊ិត...