ភ្នំពេញ ៖ កម្ពុជា ក្នុងនាមសមាជិក ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួម ក្នុងមហាព្រឹត្តិការណ៍ ពិភពលោកឌុយបៃ ២០២០ ដោយរៀបចំសាងសង់ពន្លាជាតិ លើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រ មានកម្ពស់ ២ជាន់។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ...
បរទេស ៖ គណកម្មាការសហភាពអ៊ឺរ៉ុបនៅថ្ងៃសុក្រនេះ ត្រូវបានទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា បានសម្រេចចិត្តក្នុងការផ្អាកនៃដំណើរការ នៃកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយខែសិន ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់សហភាពអ៊ឺរ៉ុប បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ហារកាំរកូស នៃភាគីទាំងពីរទៅលើប្រធានបទ នៃការលប់ចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់បារាំង ពីសំណាក់រដ្ឋាភិបាលនៃប្រទេសបារាំង នាពេលកន្លងមកហើយបែរជាទៅចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹក...
BUCHAREST៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា អ្នកជំងឺកូវីដ-១៩ចំនួន៩ នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅក្នុងអគ្គិភ័យ ដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះ នៅឯបន្ទប់ថែទាំបន្ទាន់មួយ នៅក្នុងទីក្រុង Constanta នៃសមុទ្រខ្មៅរបស់ប្រទេសរ៉ូម៉ានី ។ អ្នកជំងឺទាំងអស់ត្រូវបានគេជម្លៀសចេញ ហើយអង្គភាពអនាម័យ ដែលនៅក្បែរនោះត្រូវបានជូនដំណឹង ជាមុនដើម្បីទទួលអ្នកជំងឺ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “នៅព្រឹកថ្ងៃនេះ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងជំនួសតេស្ត PCR និងអង់ទីហ្សែនដែលមានស្រាប់ ដោយតេស្តទឹកមាត់ ដើម្បីរកមើលមេរោគបង្កជំងឺកូវីដ-១៩ នេះបើតាមព័ត៌មាន ទូរទស្សន៍គ្រប់គ្រងដោយ អ៊ីស្រាអ៊ែលបានរាយការណ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ទទួលឧបករណ៍ធ្វើតេស្ត ទឹកមាត់រួចហើយ ហើយនឹងចាប់ផ្តើម ពិនិត្យភាព ជឿជាក់នៃការធ្វើតេស្ត...
បរទេស ៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានកំណត់ឃើញ មានករណីរលាកសាច់ដុំបេះដូង តិចជាង១០ករណី ក្រោយការចាក់ដូសទី៣ នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNtech រួច នៅក្នុងចំណោមរាប់លាននាក់ ដែលបានចាក់ នេះបើយោងតាមទិន្នន័យ ទើបចេញថ្មីៗនេះ ។ ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ដូសជំរុញ នៃថ្នាំវ៉ាក់សាំង Pfizer/BioNtech ឲ្យអ្នកដល់មនុស្សងាយរងគ្រោះ នៅក្នុងខែកក្កដា និងនៅត្រឹមចុងខែសីហា...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូចចិន ប្រចាំនៅកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា មានកំណើន ទោះបីរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ។ ក្នុងសុន្ទរកថា អបអរខួបអនុស្សាវរីយ៍ លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩។ ការសម្ដែងនូវជំនឿជឿជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ផ្ញើលិខិតជូនលោក លី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុន ទទួលម៉ៅការសាងសង់ យកចិត្តទុកដាក់លើការងារសាងសង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ ក្នុងរដូវកាលមានភ្លៀងធ្លាក់ ដោយហេតុថា ទឹកជាសត្រូវរបស់ផ្លូវ ងាយបង្កឱ្យមានជង្ហុកសំបុកមាន់ ធ្វើឱ្យប្រជាពលរដ្ឋពិបាក ធ្វើចរាចរណ៍ឆ្លងកាត់ ។ ការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល...
បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។ កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ...