ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ប្រាប់ឱ្យក្រុមហ៊ុនម៉ៅការសាងសង់ មានទំនួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុន ទទួលម៉ៅការសាងសង់ យកចិត្តទុកដាក់លើការងារសាងសង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ ក្នុងរដូវកាលមានភ្លៀងធ្លាក់ ដោយហេតុថា ទឹកជាសត្រូវរបស់ផ្លូវ ងាយបង្កឱ្យមានជង្ហុកសំបុកមាន់ ធ្វើឱ្យប្រជាពលរដ្ឋពិបាក ធ្វើចរាចរណ៍ឆ្លងកាត់ ។

ការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសដែលលោកចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការសាងសង់ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ១៤៨ នៅក្នុងរដូវវស្សា ដើម្បីជំរុញឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ លើការងារថែទាំផ្លូវ ជៀសវាងកុំឱ្យដាច់ជង្ហុកសំបុកមាន់ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ។

ផ្ទាំងពាណិជ្ជកម្ម

គួរកត់សម្គាល់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុង ដ៏មានសក្ដានុពលសម្រាប់ បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញ ធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ ៕

To Top
×