ភ្នំពេញ: តុលាការកំពូល នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទណ្ឌកម្ម ពិរុទ្ធជន ជនជាតិបារាំងម្នាក់ និង ស្រី្តខ្មែរម្នាក់ ដែលជាគូស្នេហ៍នឹងគ្នា ដាក់គុក ក្នុងម្នាក់ៗ កំណត់២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង ជួញដូរ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នំា២០០២១ថា មន្ទីរពេទ្យជាច្រើនបានគ្របដណ្តប់ដោយអ្នកជំងឺចាប់តាំងពីមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ។ វេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរដ្ឋសហអាមេរិក បានលើកឡើងថា “ប្រព័ន្ធថែទាំសុខភាពនៅផ្នែកខ្លះនៃប្រទេស គឺស្ថិតនៅក្នុងស្ថានភាពលំបាក” ។ វេជ្ជបណ្ឌិតរូបនេះបានលើកឡើងថា “ពួកគេកំពុងក្រោកពីគ្រែ” ដោយបានបន្ថែមថា បុគ្គលិកពេទ្យបានខិតខំយ៉ាងខ្លាំងដើម្បីចាក់វ៉ាក់សាំងការពារដល់មនុស្ស ។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា...
បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក Kenneth McKenzie កាលពីថ្ងៃអង្គារបានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមសមាជិកសភាថាសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន គឺនៅមិនទាន់បញ្ចប់នៅឡើយទោះ បីជាកន្លងមកប្រធានាធិបតី Joe Bidenតែងតែបញ្ជាក់ថាវាគឺបានរួចរាល់សព្វគ្រប់ ទៅហើយក្តីខណៈដែលទ័ពអាមេរិក ក៏បានវិលត្រឡប់មកប្រទេស កំណើតទាំងអស់ហើយផង។ លោក McKenzie បានថ្លែងបែបនេះថា៖សង្គ្រាមជាមួយនឹងក្រុមភេវរកម្ម គឺនៅមិនទាន់បញ្ចប់នៅឡើយហើយសង្គ្រាម នៅក្នុងប្រទេសអាហ្គានីស្ថាន ក៏មិនទាន់ត្រូវបានបញ្ចប់ដូចគ្នាទោះបីជា យោធាចុងក្រោយរបស់អាមេរិក ត្រូវបានចាកចេញពីអាហ្គានីស្ថាន តាំងតែ ពីចុងខែសីហារួចរាល់អស់ហើយក្តី។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលគ្រប់គ្រងដោយរដ្ឋ ឈ្មោះ Anadolu បានរាយការណ៍នៅថ្ងៃពុធទី២៩ ខែកញ្ញានេះថា ប៉ូលិសតួកគីបានឃាត់ខ្លួនជនជាតិបរទេសចំនួន១២នាក់នៅរដ្ឋធានីអង់ការ៉ា ជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបរទេសដែលត្រូវបានឃាត់ខ្លួននោះមានទំនាក់ទំនងជាមួយក្រុម IS នៅក្នុង” តំបន់ជម្លោះ”ដែលបាននឹងកំពុងធ្វើការវាយប្រហារ ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា កម្លាំងសន្តិសុខបានអនុវត្តការឆ្មក់ចូលជាបន្តបន្ទាប់...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័ត គម្រោងបង្កើតរោងចក្រ ចំនួន២ផ្សេងគ្នា ក្រោមទុនវិនិយោគប្រមាណ ៣៣,១លានដុល្លារអាមេរិក ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ កញ្ញានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើ គម្រោងបង្កើត រោងចក្រផលិតកាបូប គ្រប់ប្រភេទរបស់ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO.,...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៧៨នាក់ទៀត ជាសះស្បើយចំនួន ៦០៥នាក់ និងស្លាប់ចំនួន ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៨៩៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១២ ៦៥១នាក់ អ្នកជាសះស្បើយចំនួន ១០២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ចេញ ឲ្យអនុវត្តនូវផែនការ សកម្មភាព សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងមេរោគកូវីដ-១៩ ព្រមទាំង រៀបចំឡើងស្របតាមខ្លឹមសារ នៃគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ របស់រាជរដ្ឋាភិបាល។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១...
Breaking News: គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថា អ្នកគាំទ្រនៅក្រៅប្រទេស ត្រូវរារាំងមិនឱ្យចូលរួមទស្សនា ដោយផ្ទាល់ ប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង នោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយនៅថ្ងៃពុធនេះថា ការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំក្រោយ នៅទីក្រុងប៉េកាំង នឹងត្រូវរៀបចំឡើងដោយគ្មានអ្នកទស្សនាមកពីក្រៅប្រទេស...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯក ចំនួន៥រូប ក្នុងចំណោម ជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ បានបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជាវិញហើយ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៩ កញ្ញា បានឲ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានចំនួន ៨.៧៥៨នាក់ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមានករណី ឆ្លងក្នុងស្រុកចំនួន ៨.៧៤៤នាក់ និងនាំចូល១៤ករណី។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវ ចំនួនសរុបរបស់ប្រទេសនេះ...