ព័ត៌មានអន្តរជាតិ

មេទ័ពកំពូលអាមេរិក ម្នាក់និយាយថាសង្គ្រាម នៅអាហ្គានីស្ថាន នៅមិនទាន់បញ្ចប់នៅឡើយ

បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក Kenneth McKenzie កាលពីថ្ងៃអង្គារបានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមសមាជិកសភាថាសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន គឺនៅមិនទាន់បញ្ចប់នៅឡើយទោះ បីជាកន្លងមកប្រធានាធិបតី Joe Bidenតែងតែបញ្ជាក់ថាវាគឺបានរួចរាល់សព្វគ្រប់ ទៅហើយក្តីខណៈដែលទ័ពអាមេរិក ក៏បានវិលត្រឡប់មកប្រទេស កំណើតទាំងអស់ហើយផង។

លោក McKenzie បានថ្លែងបែបនេះថា៖សង្គ្រាមជាមួយនឹងក្រុមភេវរកម្ម គឺនៅមិនទាន់បញ្ចប់នៅឡើយហើយសង្គ្រាម នៅក្នុងប្រទេសអាហ្គានីស្ថាន ក៏មិនទាន់ត្រូវបានបញ្ចប់ដូចគ្នាទោះបីជា យោធាចុងក្រោយរបស់អាមេរិក ត្រូវបានចាកចេញពីអាហ្គានីស្ថាន តាំងតែ ពីចុងខែសីហារួចរាល់អស់ហើយក្តី។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តដោយអះអាងយ៉ាងច្បាស់ៗថា អាមេរិក នឹងបន្តធ្វើការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងក្រុមភេវរកម្មដូចជា ISIS-K និងក្រុមផ្សេងទៀត ផងដែរដែលពួកគេនៅតែបន្តមាន ផែនការ ក្នុងការរៀបចំគម្រោងវាយប្រហារ មកលើសហរដ្ឋ អាមេរិក ព្រមទាំងប្រទេសលោកខាងលិចផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×