យូអិន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក កំពុងបើកទំព័រការទូតថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន អស់រយៈពេលពីរទសវត្សរ៍ ដោយសន្យាពីការធ្វើការ ទូតមិនចេះរីងស្ងួត ចំពេលកំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្ត។ លោកបៃដិន បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិថា“ យើងបានបញ្ចប់ ជម្លោះរយៈពេល...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ទៀត ជាសះស្បើយចំនួន៤៦៩នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៥ ៩៨១នាក់ អ្នកជាសះស្បើយចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២ ១៥៤នាក់៕
ប៉េកាំង ៖ ទោះបីជាមានការប៉ះទង្គិចពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការអំពាវនាវ ឥតឈប់ឈរសម្រាប់“ ការផ្តាច់ទំនាក់ទំនងជាមួយចិន” ពីមន្រ្តីអាមេរិកខ្លះ ក៏ដោយនិន្នាការថ្មី ដែលកំពុងលេចចេញ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បង្ហាញពីកន្លែងដែលសន្ទុះ ពិតជាសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់ពិភពលោក។ យោងតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ជាជាងធ្លាក់ចុះបានកើនឡើង...
ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឲ្យដំណើរការ គម្រោងធានាឥណទានសម្រាប់ហិរញ្ញប្បទាន (CFGS) ចំនួន៥០លានដុល្លារ ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CGCC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង CFGS ត្រូវបានបង្កើតឡើង ជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន...
ភ្នំពេញ ៖ គណៈកម្មាធិការ តំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន ចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រចំនួន៣កន្លែងផ្សេងគ្នា ក្រោមទុនវិនិយោគជាង១៥លានដុល្លារ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ កញ្ញា បានឲ្យដឹងថា ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគទាំង ៣នោះរួមមាន៖ ១- “MOUNTAIN FOREST...
ហូជីមិញ៖ ក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងត្រូវបានអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ នៅខែតុលាខាងមុខ ជាមួយនិយោជិកដែល ទទួលបានប័ណ្ណពណ៌បៃតង និងមិនលើសពី ៥០ភាគរយ នៃបុគ្គលិករបស់ពួកគេ នៅក្នុងការិយាល័យ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងហូជីមិញ គ្រោងនឹងបង្កើនចំនួនបុគ្គលិក ១០០...
ភ្នំពេញ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត ៥,៥% ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០២២ នេះបើយោងតាមការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវបានផ្សព្វផ្សាយ នាថ្ងៃ ពុធ ទី២២ ខែកញ្ញា...
បរទេស: យោងតាមការចេញផ្សាយ ដោយកាសែតបរទេសនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ Bamboo Airways របស់វៀតណាម នឹងឈានទោដល់ កិច្ចព្រមព្រៀងមានតម្លៃប្រហែលជា ២ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិក General Electric ដើម្បីទិញម៉ាស៊ីនយន្តហោះ Boeing 787-9 Dreamliner។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងក្លាយទៅជាកិច្ចការងារ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ ប្រែសម្រួល៖...
Breaking New: សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាត កូវីដ១៩ ប៉ុន្តែការងើបឡើងវិញ នៅកម្រិត ៥,៥% ត្រូវបានរំពឹងទុក សម្រាប់ឆ្នាំ ២០២២ នេះបើយោងតាម ការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី...