ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨ម៉ឺននាក់ រួចទៅហើយ។ ហើយនៅព្រឹកនេះ សម្ដេចនិងភរិយា ក៏បានចាក់ដូសទី៣ឬដូសជំរុញ រួចហើយផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅក្នុងខេត្ត Ibaraki (អ៊ីបារ៉ាគី)របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ។ គ្រោះរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង៧និង៤៦នាទីព្រឹក ម៉ោងក្នុងស្រុក ចំណុចកណ្តាលគ្រោះរញ្ជួយដីដែលមាន រង្វាស់៣២.២ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៣៨.២ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៤៥០គីឡូម៉ែត្រ...
ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិប្រមាណជា ១ ៩០៩,២៧លានដុល្លារ ស្មើនឹង៨៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ថយចុះ៨%។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែសីហា ឆ្នាំ២០២១ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣...
បរទេស៖ ការចាក់វ៉ាក់សាំង Covid-19 តែមួយដង មិនធានាថា អាចរស់រានមានជីវិតបាននោះទេ ប្រសិនបើឆ្លងវីរុស ដោយ ១៤% នៃអ្នកស្លាប់បានទទួល វ៉ាក់សាំងដូសដំបូង។ នេះបើយោងតាម មន្រ្តីត្រួតពិនិត្យជំងឺ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹង...
បរទេស៖ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថាសង្រ្គាម ដែលដឹកនាំ ដោយអាមេរិក នៅអាហ្វហ្គានីស្ថាន បានបង្កើត“ ការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ” ហើយបានបង្កឱ្យមាន“ ឧក្រិដ្ឋកម្មអមនុស្សធម៌” ដែលមិនត្រូវទុកចោល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ខ្លួន កាលពីថ្ងៃអាទិត្យ...
បរទេស៖ ជប៉ុន នាពេលថ្មីៗនេះ បានរាយការណ៍ពីវត្តមាន របស់នាវាមុជទឹកចិន នៅជិតខាងក្រៅដែនទឹកជប៉ុន កាលពីព្រឹកថ្ងៃសុក្រ ដែលនេះជាការបន្ថែម ភាពតានតឹង រវាងប្រទេសទំាងពីរ ជុំវិញការប្រជែង អះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា នាវាមុជទឹកចិន ត្រូវបានគេប្រទះឃើញនៅជិតប្រជុំកោះ Amami Oshima ស្ថិតនៅភាគខាងត្បូង ហើយនាវាមុជទឹកនោះ...
បរទេស៖ ខ្សែភ្នែកជាច្រើនកំពុង សម្លឹងមើលអនាគត នយោបាយ របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធចាន់អូចា ក៏ដូចជាគណបក្ស Palang Pracharath Party (PPRP) ដែលកំពុងកាន់អំណាច បន្ទាប់ពីសភា បានអនុម័តសេចក្តី ស្នើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដែលចង់ធ្វើឱ្យប្រព័ន្ធបោះឆ្នោតឆ្នោត២ឡើងវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនេះ នៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា...
ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៨១ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៤១នាក់ ,ឃាត់យានយន្ត (រថយន្ត ៧គ្រឿង និងម៉ូតូ ២១គ្រឿង)និងពិន័យជាប្រាក់ ចំនួន ២,២០០,០០០រៀល។
ភ្នំពេញ៖ លោក ស្រ៊ុន ជីម ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច តំណាងលោកគូរ ដារា អនុប្រធានប្រចាំការ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារមួយចំនួន ប្រគល់ជូនដល់មណ្ឌលសុខភាព ឈូកស ឃុំឈូកស ស្រុកកំពង់ត្រឡាច...