ព័ត៌មានជាតិ

សមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង​ នាំយកសម្ភារមួយចំនួន ប្រគល់ជូន មណ្ឌលសុខភាព ឈូកស​ ដើម្បីបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ស្រ៊ុន ជីម ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច តំណាងលោកគូរ ដារា អនុប្រធានប្រចាំការ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារមួយចំនួន ប្រគល់ជូនដល់មណ្ឌលសុខភាព ឈូកស ឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលបានកំពុងធ្វើការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ពាសពេញពិភពលោក ជូនដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង។

ក្រុមការងារទាំងអស់​ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច រួមមានលោកស្រី រ៉ូន ម៉ារី អនុប្រធាន, លោក នាង ស្រៀន អនុប្រធាន, លោក សូត្រ សុវណ្ណារិទ្ធិ អនុប្រធាន, និងលោក នី សូឌីណា សមាជិក បានលះបង់ទាំងកម្លាំងកាយចិត្ត នាំយកអំណោយ ជាសម្ភារទៅប្រគល់ជូន មណ្ឌលសុខភាព ឈូកស នាឱកាសនេះរួមមាន ៖-ទឹកសុទ្ធ ចំនួន ៤០យួរ -ភេសជ្ជៈ កូកាកូឡា ចំនួន ០២កេស -ម៉ាស់ ចំនួន ០៥ប្រអប់ ស្មេី២៥០ម៉ាស់ -និងសាប៊ូលាងដៃ ចំនួន ០៦លីត្រ ។

នៅក្នុងឱកាសនោះដែរ លោក ស្រ៊ុន ជីម ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើ ត្រូវតែចូលរួមអនុវត្ត ឱ្យបានម៉ឹងម៉ាត់នូវវិធានការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ដូច្នេះត្រូវចូលរួមការពារទាំងអស់គ្នា៕

To Top