ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា ប្រកាសលើកពេលប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ តាមប្រព័ន្ធបណ្តុះបណ្តាល១២+២ ជំនាន់ទី៣១ និង១២+៤ ជំនាន់ទី៣ សម្រាប់ឆ្នាំ២០២១-២០២២ទៅពេលក្រោយវិញ ដោយមិនកំណត់ថ្ងៃ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវពង្រឹងយន្ដការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ...
(ភ្នំពេញ) ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១៖ ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជាដែលកំពុងតែរងគ្រោះ…ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន 100 តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានាក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ...
ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួមពីអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា...
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កោរសក់ ណែនាំអប់រំធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ នេះបើយោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងនេះ បានបង្ហោះម៉ូតូបង្កភាព អាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ នៅចំណុចលើដងផ្លូវលេខ១២៨...
ភ្នំពេញ៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ អតីតបក្សប្រឆាំង និងបច្ចុប្បន្ន គឺជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានចេញមុខរិះគន់ធ្ងន់ៗ ឱ្យលោក សម រង្ស៊ី និងបក្ខពួកដែលនៅសេសសល់ មួយចំនួន ថាមិនដឹងខ្យល់អ្វីសោះ ។ ការដែលលោក គង់ គាំ លើកឡើងបែបនេះ បន្ទាប់ពីលោក...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្ដីពីការវិនិយោគក្នុងវិស័យមូលបត្រ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបានលើកឡើងថា បើទោះបីជាប្រទេសកម្ពុជាយើង ជួបនឹងវិបត្តិនៃការរីករាលដាល ជំងឺ កូវីដ១៩ យ៉ាងណាក៏ដោយ...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ១៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានី និងយកអំណោយចែកជូន ដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវ ឲ្យសប្បុរសជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព...