តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានលើកឡើងថា ប្រទេសជប៉ុន និងវៀតណាមចែករំលែក“ វាសនាតែមួយ” ហើយគួរតែជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីស្ថិរភាពក្នុងតំបន់ដោយផ្អែកលើនីតិរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅទីក្រុងហាណូយ លោក Nobuo Kishi បានលើកឡើងថា វៀតណាម គឺជាដៃគូដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់បណ្តាប្រទេសនានាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផ្សេងៗគ្នាចំពេលបច្ចុប្បន្នភាពដ៏អាក្រក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើគ្មានការជួយជ្រោមជ្រែង ពីមិត្តដែកថែបចិននោះទេ ក៏កម្ពុជាប្រហែលគ្មាន ពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះកើតឡើង ។ ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយប្រភេទថ្មី ដោយជោគជ័យកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបានបាញ់បានធ្វើដំណើរ រយៈពេល ៧,៥៨០ វិនាទី តាមបណ្តោយរាងពងក្រពើ និងលំនាំលេខ ៨ ហោះហើរនៅលើអាកាស ពីលើទឹកដី និងដែនទឹករបស់កូរ៉េខាងជើង...
បរទេស៖ ប្រធានាធិបតី នៃប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ ក្នុងការដកចេញនូវការរឹតត្បិត ពីកម្រិត៣ មកត្រឹមការរឹតត្បិត កម្រិត២ជំនួសវិញ ចាប់ពីថ្ងៃចន្ទនេះតទៅ។ លោកបន្តថាខណៈដែលរលកវាយប្រហារ ដោយសារកូវីដជាលើកទី៣ នៅមិនទាន់បានបញ្ចប់នៅឡើយក្តី ប៉ុន្តែតួលេខនៃការឆ្លងរាលដាល បានធ្លាក់ចុះជាបន្តបន្ទាប់ នៅទូទាំងប្រទេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសតួលេខជាមធ្យម នៃការឆ្លងកាលពីសប្តាហ៍មុន បានធ្លាក់ចុះទាបជាង២៩ភាគរយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean Yves Le Drian កាលពីចុងសប្តាហ៍កន្លងមក បានធ្វើការអះអាងថា ក្រុមតាលីបង់ បានធ្វើការភូតកុហក ចំពោះសកលលោកដែរថា បារាំងនឹងជាប្រទេស ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី របស់អាហ្គានីស្ថាន។ ថ្លែងនៅមុន នៃកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសកាតាអំពីអនាគត នៃកិច្ចការងារភៀសខ្លួន សម្រាប់ពលរដ្ឋអាហ្កានីស្ថាន ដោយអះអាងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព លើឯកសារចំនួន០៦រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន...
ភ្នំពេញ៖ ដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន នៅកម្ពុជា មិនត្រឹមតែបានប្រគល់ វិមានពហុកីឡដ្ឋានជាតិ មរតកតេជោ នោះទេ ក្នុងនោះក៏បានភ្ជាប់មកនូវជំនួយឥតសំណងចំនួន ២៧០ លានដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ទ្វេភាគីជាមូយ លោក វ៉ាង យី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ ជំនួយវ៉ាក់សាំង ប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។ ក្រោយអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា ជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី១២...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹម៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា...
ភ្នំពេញ៖ ច្បាស់ហើយថា ក្រុមអ្នកប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ តែងតែលើកយកបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចីពីប្រទេសចិន មកវាយប្រហារ លើបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តជាមួយចិន។ ជាក់ស្ដែងប្រទេសកម្ពុជា ត្រូវបានប្រទេសលោកខាងលិច និងសហគមន៍អឺរ៉ុប តាមរយៈប្រព័ន្ធឃោសនា និងបណ្ដាកូនជឹងរបស់ខ្លួន ដែលមានទាំងបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល មួយចំនួន តែងតែបានលើកពីបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចី កម្ពុជា-ចិន មកវាយប្រហារគ្មានលុះថ្ងៃនោះឡើយ។...