ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជា-ចិន នឹងចុះហត្ថលេខា លើជំនួយឥតសំណាង ជាង២៥០លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នាពេលបន្តិចទៀតនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើជំនួយឥតសំណងផ្ដល់មកកម្ពុជា ជាង២៥០លានដុល្លារ។

ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំជាមួយ ឯកឧត្តម វ៉ាង យី នឹងចុះហត្ថលេខាជំនួយឥតសំណាងរបស់មិត្តចិន ប្រហែល២៥០លានដុល្លារអាមេរិក»៕

To Top