តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៨.៦៥៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់៤.៧១៥.៧៧១នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្របានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជំងឺឆ្លងរាតត្បាតក៏ត្រូវបានគេប្រកាសឲ្យដឹងដែលមាន អ្នកស្លាប់អស់ចំនួន១០២.៦៤៨នាក់នៅក្នុងប្រទេស បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន៦១០នាក់ត្រូវបានចុះក្នុងបញ្ជីគិតក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបទៅមានពលរដ្ឋចំនួន៣.៩៦១.០២៤នាក់បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យ នានា...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនប្រជាជនកម្ពុជា ហើយចិន បន្តធ្វើជាបង្អែក យុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជាផងដែរ។ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៤...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ចិន បានក្លាយជាប្រទេស ឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស ចិនចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន នាថ្ងៃទី...
នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែនភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១...
បរទេស៖ អជ្ញាធរទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យឱសថ និងអាហាររបស់ប្រទេសហ្វីលីពីនឬ FDA នៅថ្ងៃចន្ទនេះបានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យវ៉ាក់សាំងរបស់ប្រទសរុស្សី Sputnik ក្នុងការប្រើប្រាស់ក្នុងកម្រិតបន្ទាន់។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយប្រធាន FDA លោក Enrique Domingo បានបញ្ជាក់ទៀតថាវ៉ាក់សាំង រុស្សីដែលនឹងធ្វើការប្រើប្រាស់តែមួយដូស ប្រភេទនេះនឹងជួយជម្រុញដល់កម្មវិធី ចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ឲ្យកាន់តែមានភាពល្អប្រសើរ ឡើងនិងល្បឿនលឿនជាងមុន។ គួរឲ្យដឹងដែរថាហ្វីលីពីន កាលពីខែមិនាកន្លងទៅ FDA...
បរទេស៖ កងកម្លាំងនៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាមានហេតុការណ៍បាញ់ ប្រហារគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញា ជាមួយនឹងកងកម្លាំងនៃប្រទេសលោកខាងលិច ព្រមទាំងកងរក្សាសន្តិសុខរបស់ អាហ្គានីស្ថាននៅអាកាសយានដ្ឋានក្រុងកាប៊ុល។ ហេតុការណ៍នេះបានកើតឡើងនៅចំពេលដែលក្រុម ពលរដ្ឋអាហ្គានីស្ថានកំពុងនាំគ្នាសម្រុកចូលទៅកាន់ អាកាសយានដ្ឋានដើម្បីភៀសខ្លួន ចេញពីការដឹកនាំរបស់ក្រុមតាលីបង់ ហើយជាលទ្ធផលកងកម្លាំង រក្សាសន្តិសុខម្នាក់របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅច្រកទ្វាភាគខាងជើង ដែលកំពុងមានវត្តមានរបស់កងកម្លាំង ចម្រុះរបស់អាមេរិកផងអាល្លឺម៉ង់ផង។ មកដល់ពេលនេះក្រុមកងកម្លាំងយោធារបស់ អង្គការណាតូដែលមានវត្តមាន នៅទីនោះបានបញ្ជាក់ថាហេតុការណ៍នេះ បានវិលត្រឡប់មករកស្ថានភាព...
បរទេស៖នៅថ្ងៃចន្ទនេះប្រទេសវៀតណាមបានធ្វើការដាក់ពង្រាយយោធារបស់ខ្លួនជាច្រើននៅតាមផ្លូវនានារបស់ក្រុងហូជីមិញដើម្បីជួយដល់កិច្ចការងារ បិទក្រុងឲ្យកាន់តែ មានប្រសិទ្ធភាពខណៈដែលការរាតត្បាតនៅតែបន្តស្ថានភាពកាន់តែអាក្រក់នៅឡើយ។ បន្ទាប់ពីបានធ្វើការគ្រប់គ្រងបានយ៉ាងល្អទៅលើការរាតត្បាតនៃវិរុសកូវីដកាលពីឆ្នាំទៅប៉ុន្តែនៅពេលនេះប្រទេសវៀតណាមកំពុងប្រឈមមុខទៅ នឹងការរីករាលដាលដ៏អាក្រក់មួយ ក្នុងតំបន់ដោយអ្នកឆ្លងសរុបមានទៅដល់៣៤៨០០០និងចំនួនអ្នកបាត់បង់ជីវិតគឺមានទៅដល់៨២០០នាក់។ គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាលបានប្រកាសថាករណីថ្មីកូវីដគឺមានរហូតទៅដល់ ១០២៦៦នាក់ ខណៈដែលអ្នកបាត់បង់ជីវិតកើនឡើងទៅដល់៣៨៩នាក់ក្នុងមួយថ្ងៃ។ ករណីដែលឆ្លងច្រើនបំផុតគឺត្រូវបានគេមើលឃើញថាមានវត្តមាននៅក្នុងទីក្រុងហូជីមិញនិងបណ្តាលខេត្តដែលនៅជុំវិញទីក្រុងផងដែរដែលវិរុសពូជថ្មីកំពុងធ្វើចរាចរយ៉ាងខ្លាំងក្លាគិតចាប់តាំងតែពីខែមេសាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ សារព័ត៌មាន The Guardian បានរាយការណ៍ថា ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍វូហាន គឺនិយាយអំពីនយោបាយច្រើនជាងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្វីក៏ដោយការពិនិត្យឡើងវិញរបស់លោក បៃដិន នៅសប្តាហ៍នេះអំពីប្រភពដើមនៃមេរោគរកឃើញមូលហេតុនៃការរីករាលដាល គឺស្ថិតនៅក្នុងការបំផ្លាញជម្រកសត្វ។ ចំពោះទ្រឹស្តី“ ការលេចធ្លាយមន្ទីរពិសោធន៍” នៃជំងឺ អ្នកវិទ្យាសាស្ត្រ បានបដិសេធគំនិតនេះ។ លោក Sir Jeremy Farrar ប្រធាន...
បរទេស៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន តាមសេចក្តីរាយការណ៍ ទើបបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដូសដំបូង ដែលផលិតនៅក្នុងស្រុក នាថ្ងៃចន្ទនេះ ស្របពេលដែលកោះលទ្ធិប្រជាធិប្រជាធិបតេយ្យននេះ បានចាប់ផ្តើមការចាក់ថ្នាំវ៉ាក់សាំង២ដូសរបស់ខ្លួន។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី ត្សៃ អ៊ីងវិន នៅកន្លែងហាត់ប្រាណក្នុងសាកលវិទ្យាល័យ Taiwan University Hospital ក្នុងទីក្រុងតៃប៉ិ បានទទួលដូសដំបូងនៃថ្នាំវ៉ាក់សាំង ផលិតឡើងដោយក្រុមហ៊ុន...
សុខភាពជារឿងសំខាន់ សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីថែរក្សាសុភាពឲ្យបានល្អ មនុស្សជាច្រើនបានប្រើប្រាស់ មធ្យោបាយផ្សេងៗគ្នា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើន ងាកមកចាប់អារម្មណ៍ ការដើរហាត់ប្រាណតាមសួនច្បារ និងមួយចំនួនធំនាពេលបច្ចុប្បន្ន បានចាប់យកការជិះកង់ហាត់ប្រាណ មិនថារយៈចំណាយឆ្ងាយ ឬក៏ជិតឡើយ ហើយការហាត់ប្រាណទាំងអស់នេះ ពិតជាត្រូវការជាចាំបាច់ នូវសារធាតុទឹក ដើម្បីទ្រទ្រងរាយកាយ ។ ហើយនេះជាហេតុផលមួយចំនួន ក្នុងចំណោមចក្ខុវិស័យដ៏វែងឆ្ងាយ បានធ្វើឲ្យលោក ឃុន ហេង...