ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពាក្យ”ទិញពីកសិករ” សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែ...
បច្ចុប្បន្នភាព សហរដ្ឋអាមេរិក បានរងគ្រោះចំនួន២លើក រួចមកហើយ ដោយសារដង្កូវចេញពីសាច់ឯង នៅប្រទេសអាហ្កានិស្ថាន គឺអង្គការភេរវកម្ម ពិភពលោក អាល់កៃដា (Al Qaeda) ពួកឧទ្ទាម តាលីបង់ (Taliban rebel) ដែលបានឈ្នះសង្គ្រាម ជាមួយអាមេរិក ។ ដង្កូវចេញពីសាច់ឯង គឺសំដៅទៅលើអង្គការ ភេរវកម្ម អាល់កៃដា...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សត ទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ ធនធានមនុស្ស របស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែង...
ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ – បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ជាមួយនឹងឱកាសឈ្នះ ប្រាក់រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំ ផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍...
បរទេស ៖ សហរដ្ឋអាមេរិកគ្រោង បន្តប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពចុងក្រោយ នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថា របស់លោក កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប្រគល់ទីក្រុងកាប៊ុល ទៅឱ្យពួកតាលីបង់ កាលពីចុងសប្តាហ៍ ។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការលើកឡើងនិង សរសើរអំពីទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ក្នុងនាមជា ប្រទេសជិតខាងគ្នា។ ថ្លែងនៅក្នុងការសន្ទនាគ្នាមួយតាមរយៈ ទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Raisi បាននិយាយថា ប្រជាជាតិទាំងពីរទាំងអ៊ីរ៉ាក់ និងអ៊ីរ៉ង់គឺមានសេចក្តីប្រាថ្នារួម គ្នានិងដូចគ្នាមួយ។ លោកបានបន្តថា៖ភាពរាំងម៉ាំរបស់អ៊ីរ៉ាក់ព្រមទាំង ឯករាជ្យនិងសន្តិសុខមិនត្រឹមតែជាសុបិនរបស់យើងប៉ុណ្ណោះ ទេប៉ុន្តែក៏ជារបៀបវារៈរបស់ប្រទេសទាំងពីរ តាមរយៈការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់ផងដែរ៕...
តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ អង្គការអន្តរជាតិ នៅទីក្រុងវីយែនលោក កាហ្សេម ខារីបាឌី និងសមភាគីរុស្ស៊ី លោកមីខាអ៊ីល យូលីយ៉ាណូវ បានពិភាក្សាអំពីការ ចាប់ផ្តើមឡើងវិញ នៃកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ ភាគីទាំងពីរបានពិភាក្សា អំពីការបន្តកិច្ចចរចាក្រុងវីយ៉ែន អំពីកិច្ចព្រមព្រៀង...
ភ្នំពេញ៖ នេះជាដំណឹងល្អ សម្រាប់ប្រជាកសិករ ដែលមានចំការមៀន និងតាង៉ែន ដោយក្នុងនោះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសទិញ ក្នុងចំនួន ១០០តោន ហើយអាជីវករក៏អាចធ្វើការទំនាក់ទំនង ដើម្បីទិញលក់បន្តបានផងដែរ។ ផ្លែមៀន និងតាង៉ែន ដែលក្រុមហ៊ុន ទិញបានពីប្រជាកសិករនេះ ក្រុមហ៊ុននឹងដាក់លក់ នៅលើ App VTENH (https://vtenh.page.link/vet) ...
បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។ យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់...