ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-រុស្ស៊ី ពិភាក្សាគ្នា ស្ដីពីការបន្ដកិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយ៉ែន

តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ អង្គការអន្តរជាតិ នៅទីក្រុងវីយែនលោក កាហ្សេម ខារីបាឌី និងសមភាគីរុស្ស៊ី លោកមីខាអ៊ីល យូលីយ៉ាណូវ បានពិភាក្សាអំពីការ ចាប់ផ្តើមឡើងវិញ នៃកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។

ភាគីទាំងពីរបានពិភាក្សា អំពីការបន្តកិច្ចចរចាក្រុងវីយ៉ែន អំពីកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ក៏ដូចជាបញ្ហានៅក្នុងរបៀបវារៈ របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ទាក់ទងនឹងកម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់ ។

អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ឆ្នាំ២០១៥ នៅខែឧសភា ឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មចាស់ និងថ្មីជាឯកតោភាគីលើអ៊ីរ៉ង់ ។ ជាការឆ្លើយតបអ៊ីរ៉ង់ បានបញ្ឈប់ការ អនុវត្តបន្តិចម្តងៗ នូវផ្នែកខ្លះ នៃការសន្យារបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង នេះចាប់តាំង ពីខែឧសភា ឆ្នាំ២០១៩ ។

បន្ទាប់ពីកិច្ចចរចា ៦ លើកនៅទីក្រុង វីយ៉ែនចាប់តាំងពីខែមេសា ភាគីបានឲ្យដឹងថា ភាពខុសគ្នាដ៏ធ្ងន់ធ្ងរនៅតែមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រាប់ការធ្វើឱ្យកិច្ចព្រមព្រៀងនេះ មានភាពរស់ឡើងវិញ ។ កិច្ចចរចាជុំទី ៦ បានបញ្ចប់នៅថ្ងៃទី២០ ខែមិថុនា ដោយបច្ចុប្បន្ននេះការចរចាកំពុង ស្ថិតនៅបន្ដទៀត ។

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើង ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបំពេញតាមការសន្យា នុយក្លេអ៊ែររបស់ខ្លួន និងការដកទណ្ឌកម្មឯកតោ ភាគីទាំងអស់ប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ ៕
ដោយ ឈូក បូរ៉ា

To Top